កម្មវិធីគាំទ្រផ្សេងៗសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជាមានជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈ ពេលកំណត់ណាមួយ។ ការគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និងមធ្យមអាចត្រូវបានផ្តល់ជូនក្រោមទម្រង់ជាការលើកទឹកចិត្តផ្នែកសារពើពន្ធ ឬតាមរយៈកម្មវិធីផ្សេងៗដែលគ្រប់គ្រងនៅថ្នាក់ជាតិ ឬថ្នាក់តំបន់ ដូចជាគម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នាពេលថ្មីៗនេះរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ សហគ្រាសធុនមីក្រូ តូច និងមធ្យមក៏អាចទទួលបានជំនួយមិនមែនហិរញ្ញវត្ថុក្រោមទម្រង់ជាកម្មវិធី និងសេវាកម្មគាំទ្រអាជីវកម្មផងដែរ។
គេហទំព័រ KhmerSME មានបំណងរក្សាបច្ចុប្បន្នភាពជាមួយកម្មវិធីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលមានស្រាប់ និងសរសេរសេចក្ដីណែនាំសង្ខេបអំពីកម្មវិធីថ្មី និងកម្មវិធីដែលនឹងមាននៅពេលខាងមុខ រួមទាំងតំណភ្ជាប់នីមួយៗផងដែរ។
សូមចូលមកទីនេះឱ្យបានទៀងទាត់ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីថ្មីៗ និងកម្មវិធីនាពេលខាងមុខដែលអាចជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែមានភាពរីកចម្រើន។
ការទទួលបានហិរញ្ញប្បទាន
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបើកដំណើរការជាមួយនឹងថវិកាដំបូងចំនួន ១០០លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មកសិពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលមានទំនាក់ទំនងជាមួយការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ ព្រមទាំងធុរកិច្ចបច្ចេកវិទ្យាថ្មី (Tech Start-ups)។ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងការទទួលបានហិរញ្ញវត្ថុគ្រប់ដំណាក់កាលនៃវដ្តដំណើរអាជីវកម្ម រាប់ទាំងការបង្កើត ការពង្រីក ឬការផ្ទេរអាជីវកម្ម។
ដូចដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ធនាគារនឹងផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែល្អប្រសើរ និងសមស្របសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពសំខាន់ៗ រួមមានដូចជា ផលិតកម្ម និងការកែច្នៃចំណីអាហារ កម្មន្តសាលទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច គ្រឿងបន្លាស់ គ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ឬការផ្គត់ផ្គង់សេវាកម្មដើរដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសដែលមានមូលដ្ឋាននៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។
ធនាគារមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងចរន្តភាពដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងគោលបំណងបង្កើនពិពិធកម្មសេដ្ឋកិច្ចនិងពង្រីកទំហំនាំចេញ។ បេសកម្មនេះគឺស្របទៅតាមគោលនយោបាយកំណត់ដោយរដ្ឋាភិបាលកម្ពុជា។ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាខិតខំផ្តល់នូវអត្ថប្រយោជន៍បន្ថែមសំខាន់ៗចំនួន ៤ យ៉ាងដល់សហគមន៍សហគ្រាសធុនតូច និងមធ្យម៖ (១)លទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែល្អប្រសើរ និងសមរម្យ (២)ជំនួយបច្ចេកទេសម្រាប់គ្រាសធុនតូច និងមធ្យមដើម្បីលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាព (៣)ជំនួយប្រឹក្សាយោបល់អាជីវកម្មនៅដំណាក់កាលដើម និង (៤)ការជួយសម្រួលដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា
សាជីវកម្មធានាឥណទានកម្ពុជា គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក. ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។
គម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជា
សម្រាប់គម្រោងផ្សេងៗ និងព័ត៌មានបន្ថែមអំពីសាជីវកម្មធានាឥណទានកម្ពុជា សូមចុចនៅទីនេះ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
បច្ចុប្បន្ននេះផលិតផលឥណទានរបស់ ARDB មានច្រើនប្រភេទផ្សេងៗគ្នា ដូចមានរៀបរាប់ជូននៅក្នុងតារាងខាងក្រោម៖
សម្រាប់ព័ត៌មានបន្ថែម សូមចូលទីកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
ការគាំទ្រសហគ្រិន
សហគ្រិនខ្មែរ (Khmer Enterprise) គឺជាមជ្ឈមណ្ឌលជាតិលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមថ្មីមួយ។ មជ្ឈមណ្ឌលនេះមានគោលដៅផ្ដោតលើម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងសហគមន៍សហគ្រិនភាព។ សហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាម រយៈកម្មវិធីផ្សេងៗគ្នាដែលពាក់ព័ន្ធនឹងវិស័យអាទិភាពដូចជា៖ ធុរកិច្ចថ្មីដំណើរការរដោយប្រព័ន្ធបច្ចេកវិទ្យា វិស័យទេសចរណ៍ ការកែច្នៃកសិផល និងការផលិត (ជំនួសការនាំចូល) ក៏ដូចជាតំបន់ប្រមូលផ្ដុំឧស្សាហកម្មផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហគ្រិនខ្មែរ
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី’’តេជោ’’
មជ្ឈមណ្ឌល “តេជោ” គឺជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីមួយដែលជាអង្គភាពទទួលបន្ទុកការងារនវានុវន្តន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណងបង្កើតធុរកិច្ចថ្មីតាមរយៈការបញ្ចូលរវាងនវានុវត្តន៍ និង ប្រព័ន្ធបច្ចេកវិទ្យា។ មជ្ឈមណ្ឌលតេជោនឹងធ្វើការជាមួយយុវជនដែលមានទេពកោសលដើម្បីសហបង្កើតធុរកិច្ចថ្មីៗ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី’’តេជោ’’
«www.investinbmc.com» គឺជាថ្នាលផ្ដល់ធនធានព័ត៌មានបើកចំហមួយសម្រាប់ខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយដល់វិនិយោគិនក្នុង និងក្រៅស្រុកធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ។ ថ្នាលផ្ដល់ព័ត៌មាននេះមានគោលបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពប្រកួតប្រជែងនៃអាជីវកម្មនានានៅក្នុងខេត្តបន្ទាយមានជ័យ។ គេហទំព័រវិនិយោគខេត្តបន្ទាយមានជ័យនេះ បានផ្ដោតលើវិស័យអាទិភាពមានដូចជា វិស័យកម្មន្ដសាល វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាមួយនឹងសក្ដានុពលផ្សេងៗទៀតរបស់ខេត្តបន្ទាយមានជ័យ។
វិនិយោគនៅខេត្តបន្ទាយមានជ័យគឺជាអ្វី?
យើងខ្ញុំគឺជាសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តបន្ទាយមានជ័យ។ យើងខ្ញុំនៅចាំជួយគាំទ្រគម្រោងវិនិយោគរបស់អ្នក និងធុរៈកិច្ចរបស់លោកអ្នកឲ្យបានដល់ទីផ្សារក្នុង និងក្រៅស្រុក។ បេសកម្មរបស់យើងគឺ៖ ផ្តល់អត្ថប្រយោជន៍លើកទឹកចិត្ត សម្រាប់ការវិនិយោគរបស់អ្នក គាំទ្រគម្រោងវិនិយោគរបស់អ្នក និងបម្រើឲ្យការនាំចេញទៅទីផ្សារកម្ពុជា និងអាស៊ាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ វិនិយោគនៅខេត្តបន្ទាយមានជ័យ
ពង្រឹងធនធានមនុស្ស
មូលនិធិនេះផ្តោតលើការផ្តល់នូវការពង្រឹងសមត្ថភាព និងឱកាសពង្រឹងជំនាញដល់បុគ្គលិកដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាគម្លាត និងកង្វះជំនាញនៅក្នុងវិស័យឧស្សាហកម្មតាមរយៈកម្មវិធីសិក្សា ផ្អែកលើការអនុវត្តន៏ការងារជាក់ស្ដែង។
មូលនិធិផ្ដល់ថវិកាដល់សំណើគម្រោងបណ្តុះបណ្តាលជំនាញរួម ដែលមានដូចជា៖
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ
គេហទំព័រខាងលើនេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ និងគាំទ្រអាជីកម្មឆ្នើមរបស់កម្ពុជា។ យើងផ្តោតទៅលើការដាក់បង្ហាញ និងលើកកម្ពស់សហគ្រិនកម្ពុជាដែលមានឆន្ទះក្នុងការឆ្ពោះទៅរកភាពជោគជ័យ។ ក្រោមការផ្តួចផ្តើមរបស់គម្រោង ICONE កម្ពុជា យើងគាំទ្រអាជីវកម្មដែលស្ថិតនៅក្នុងក្របខ័ណ្ឌដូចជា៖ បរិវត្តិកម្មឌីជីថល ការអភិវឌ្ឍស្ថាប័ន សហគ្រិនភាពស្ត្រី ការអភិវឌ្ឍជំនាញ ការគាំទ្រហិរញ្ញវត្ថុអាជីវកម្ម និង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការនាំចេញ។
យើងក៏ជាអ្នកពាំនាំរឿងរ៉ាវរបស់ប្រជាជនកម្ពុជាដែលទទួលបានជោគជ័យ ហើយបានចូលរួមចំណែកបង្កើតឱកាសការងារ និងអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Proudly Cambodian
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គឺជាវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវ និងអប់រំមួយរបស់កម្ពុជាដែលផ្តោតទៅលើការពង្រឹងសមត្ថភាពឌីជីថល និងនវានុវត្តន៍ ក្នុងគោលបំណងដើម្បីជំរុញប្រទេសកម្ពុជាអោយក្លាយជាសង្គមឌីជីថលមួយ។
បេសកកម្មរបស់យើងពឹងផ្អែកលើបុគ្គលដែលមានជំនាញឌីជីថល ចំណេះដឹងទូលំទូលាយអំពីប្រព័ន្ធអេកូឡូស៊ី និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីរបស់យើង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាធ្វើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថលជាមួយដៃគូក្នុងវិស័យឯកជន ដំណើរការកម្មវិធីនវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម សាកលវិទ្យាល័យ និងអ្នកចាប់ផ្តើមអាជីវកម្ម ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលទៅដល់បុគ្គលិកផ្នែកសាធារណៈ និងឯកជនដើម្បីជំរុញជំនាញឌីជីថលរបស់គាត់។
ដៃគូរបស់យើងគ្របដណ្តប់គ្រប់វិស័យ និងគ្រប់ទម្រង់នៃស្ថាប័ន។ សូមទំនាក់ទំនងមកកាន់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីសហការ និងជម្រុញនវានុវត្តកម្មឌីជីថលទាំងអស់គ្នា
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Academy of Digital Technology (CADT)
គម្រោងទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម
យន្តការលើកទឹកចិត្តផ្នែកពន្ធដល់សហគ្រាសធុនតូច និងមធ្យម (អនុក្រឹត្យ ១២៤)
យន្តការនេះផ្តល់ការលើកលែងពន្ធចំពោះពន្ធលើប្រាក់ចំណូលពី ៣ ទៅ ៥ឆ្នាំ និងផ្តល់ការលើកទឹកចិត្តបន្ថែមសម្រាប់ការចំណាយកាត់កងសម្រាប់វិស័យអាទិភាពចំនួន ៦ រួមមានកសិ-ឧស្សាហកម្ម ផលិត និងកែច្នៃម្ហូបអាហារ កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច ផ្គត់ផ្គង់ឱ្យកម្មន្តសាលផ្សេងទៀត ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសខ្នាតតូច និងមធ្យម។
អនុក្រឹត្យលេខ ១១៣ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិសាលភាពអនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (MSMEs) ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មរួមាន៖ (១) លក់ដុំ លក់រាយ និងជួសជុល (២) សេវាកម្មស្នាក់នៅ និងអាហារ (៣) សិប្បកម្ម និង (៤) សហគមន៍កសិកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម