ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម
ការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និង​មធ្យម​ បានកំពុងដើរតួរជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ និងការពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូច និង​មធ្យម​ ការលើកទឹកចិត្ត​ផ្នែក​គោលនយោបាយត្រូវបានផ្តល់ជូនភាគច្រើនក្រោម​ទម្រង់ជាការ​កាត់បន្ថយពន្ធ និងការលើកលែងពន្ធ តែក៏មានទម្រង់ជាកម្ចីសម្បទានដែលមានរយៈ​ពេលអនុគ្រោះវែង​ និងកម្មវិធីគាំទ្រជាក់លាក់ដែលផ្តល់ហិរញ្ញប្បទានដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធផងដែរ​។

នៅក្នុងផ្នែកនេះ KhmerSME ផ្តល់នូវទិដ្ឋភាពទូទៅអំពី​ការលើកទឹកចិត្ត និងកម្មវិធីគាំទ្រដែលមានស្រាប់ ដែលអាច​មានប្រយោជន៍សម្រាប់​អាជីវកម្មរបស់លោកអ្នក។​ សូមចុចលើអនុទំព័រ​នីមួយៗសម្រាប់ព័ត៌មានលម្អិត​។

កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រ

កម្មវិធីគាំទ្រផ្សេងៗសម្រាប់សហគ្រាសធុនមីក្រូ តូច និង​មធ្យមកម្ពុជាមានជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈ ពេលកំណត់ណាមួយ។ ការគាំទ្រដល់ សហគ្រាសធុនមីក្រូ តូច និង​មធ្យម​អាចត្រូវបានផ្តល់ជូនក្រោម​ទម្រង់ជាការលើកទឹកចិត្តផ្នែកសារពើពន្ធ​ ឬតាមរយៈកម្មវិធីផ្សេងៗដែលគ្រប់គ្រងនៅថ្នាក់ជាតិ ឬថ្នាក់តំបន់ ដូចជាគម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ​នាពេលថ្មីៗនេះ​របស់​ធនាគារ​សហគ្រាសធុនតូច និងមធ្យមកម្ពុជា។  សហគ្រាសធុនមីក្រូ តូច និង​មធ្យមក៏អាច​ទទួល​បាន​ជំនួយ​មិនមែនហិរញ្ញវត្ថុក្រោម​ទម្រង់ជាកម្មវិធី និងសេវាកម្មគាំទ្រអាជីវកម្មផងដែរ។ គេហទំព័រ KhmerSME មានបំណង​រក្សា​​បច្ចុប្បន្នភាព​ជាមួយកម្មវិធីគាំទ្រសហគ្រាសធុនមីក្រូ តូច និង​មធ្យមដែល​មានស្រាប់​ និង​សរសេរ​សេចក្ដីណែនាំ​សង្ខេបអំពីកម្មវិធីថ្មី និង​កម្មវិធីដែលនឹងមាននៅពេលខាងមុខ រួមទាំង​តំណភ្ជាប់នីមួយ​ៗ​ផង​ដែរ។ សូមចូលមកទីនេះឱ្យបានទៀងទាត់ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីថ្មីៗ និងកម្មវិធី​នាពេល​ខាង​​​មុខ​ដែលអាចជំរុញអាជីវកម្មរបស់អ្នកអោយកាន់តែមានភាពរីកចម្រើន។ ការទទួលបានហិរញ្ញប្បទាន  ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ​បានបើកដំណើរការ​ជាមួយ​នឹងថវិកាដំបូង​ចំនួន ១០០លានដុល្លារ​អាមេរិក​​​​​ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​អាជីវកម្មកសិពាណិជ្ជកម្ម និងសហគ្រាស​ធុន​តូច និងមធ្យម​កម្ពុជាដែល​មានទំនាក់ទំនងជាមួយការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ ព្រម​ទាំង​ធុរកិច្ចបច្ចេកវិទ្យាថ្មី​ (Tech Start-ups)។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាផ្តល់ភាពងាយ​ស្រួលដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុង​ការទទួល​បានហិរញ្ញវត្ថុ​គ្រប់​ដំណាក់​កាលនៃវដ្ត​ដំណើរ​អាជីវកម្ម រាប់ទាំងការបង្កើត ការពង្រីក ឬការផ្ទេរអាជីវកម្ម។ ដូចដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ធនាគារ​នឹង​ផ្តល់​លទ្ធភាព​ទទួលបានហិរញ្ញប្បទានកាន់តែល្អប្រសើរ និង​សមស្រប​សម្រាប់សហគ្រាសធុនតូច និង​មធ្យម​ក្នុងវិស័យអាទិភាពសំខាន់ៗ រួមមានដូចជា ផលិតកម្ម និងការកែច្នៃចំណីអាហារ កម្មន្តសាលទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច គ្រឿងបន្លាស់ គ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន ឬការផ្គត់ផ្គង់​សេវាកម្ម​ដើរដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសដែលមានមូលដ្ឋាននៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាស​ដែល​អភិវឌ្ឍ​តំបន់នេះ។ ធនាគារមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងចរន្តភាពដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម​ក្នុងគោល​បំណងបង្កើន​ពិពិធកម្មសេដ្ឋកិច្ចនិងពង្រីក​ទំហំនាំចេញ។ បេសកម្មនេះគឺស្រប​ទៅតាមគោលនយោ​បាយកំណត់​ដោយ​​​​​​​​​​រដ្ឋាភិបាលកម្ពុជា។ ធនាគារសហគ្រាសធុនតូច និង​មធ្យម​កម្ពុជាខិតខំផ្តល់នូវ​អត្ថប្រយោជន៍​បន្ថែម​សំខាន់​ៗចំនួន ៤ យ៉ាងដល់សហគមន៍សហគ្រាសធុនតូច និង​មធ្យម​៖ (១)លទ្ធភាពទទួលបាន​ហិរញ្ញប្ប​ទាន​កាន់តែល្អ​ប្រសើរ និងសមរម្យ​ (២)ជំនួយបច្ចេកទេសម្រាប់​គ្រាសធុនតូច និងមធ្យម​ដើម្បីលើក​កម្ពស់​ផលិតភាព និងប្រសិទ្ធភាព (៣)ជំនួយ​ប្រឹក្សាយោបល់អាជីវកម្ម​នៅដំណាក់កាលដើម​ និង​ (៤)ការ​ជួយ​សម្រួល​ដល់ការចូលទៅកាន់ទីផ្សារក្នុងតំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក. ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្ម​ចម្បង​របស់​ ​ស​.​ធ​.​ក​. ​គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។ គម្រោងរបស់សាជីវកម្មធានាឥណទានកម្ពុជា គម្រោងធានាឥណទាន​​ឯកត្តឥណទាន គម្រោងធានាឥណទានជាកញ្ចប់ កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) សម្រាប់គម្រោងផ្សេងៗ និងព័ត៌មានបន្ថែមអំពីសាជីវកម្មធានាឥណទានកម្ពុជា សូមចុចនៅទីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្ន​នេះ​ផលិតផល​ឥណទាន​របស់ ​ARDB មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ដូចមាន​រៀបរាប់​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម៖ ឥណទានបៃតង ឥណទាន SMEs ក្នុងវិស័យកសិកម្ម ឥណទានក្នុងវិស័យស្រូវអង្ករ ឥណទានបោះដុំ ឥណទានកសិកម្មខ្នាតតូច ឥណទានសហគមន៍កសិកម្ម សម្រាប់ព័ត៌មានបន្ថែម សូមចូលទីកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការ​គាំទ្រសហគ្រិន សហគ្រិនខ្មែរ សហគ្រិនខ្មែរ (Khmer Enterprise) គឺជាមជ្ឈមណ្ឌលជាតិ​លើកកម្ពស់ និងអភិវឌ្ឍន៍​សហគ្រាសធុនតូច និងមធ្យមថ្មីមួយ​។ មជ្ឈមណ្ឌលនេះ​មានគោលដៅផ្ដោតលើ​ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម និងសហគមន៍សហគ្រិនភាព។ សហគ្រិនខ្មែរនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាម រយៈកម្មវិធីផ្សេងៗគ្នាដែលពាក់ព័ន្ធ​នឹងវិស័យអាទិភាពដូចជា​៖ ធុរកិច្ច​ថ្មីដំណើរការរ​ដោយ​ប្រព័ន្ធ​​បច្ចេកវិទ្យា វិស័យទេសចរណ៍ ការកែច្នៃកសិផល និងការផលិត (ជំនួសការនាំចូល) ក៏ដូចជាតំបន់ប្រមូលផ្ដុំឧស្សាហកម្មផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្ដុះ​ធុរកិច្ចថ្មី’’តេជោ’’ មជ្ឈមណ្ឌល “តេជោ” គឺជាមជ្ឈមណ្ឌលបណ្តុះធុរកិច្ច​ថ្មីមួយដែលជាអង្គភាពទទួលបន្ទុកការងារនវានុវន្តន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង​បង្កើតធុរកិច្ច​ថ្មីតាមរយៈការបញ្ចូលរវាងនវានុវត្តន៍ និង ប្រព័ន្ធ​​​បច្ចេកវិទ្យា។ មជ្ឈមណ្ឌល​តេជោនឹងធ្វើការជាមួយយុវជនដែលមានទេពកោសល​ដើម្បីសហបង្កើតធុរកិច្ចថ្មីៗ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី’’តេជោ’’ វិនិយោគនៅខេត្តបន្ទាយមានជ័យ «www.investinbmc.com» គឺជាថ្នាលផ្ដល់ធនធានព័ត៌មានបើកចំហមួយសម្រាប់ខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយដល់វិនិយោគិនក្នុង និងក្រៅស្រុកធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ។ ថ្នាលផ្ដល់ព័ត៌មាននេះមានគោលបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពប្រកួតប្រជែងនៃអាជីវកម្មនានានៅក្នុងខេត្តបន្ទាយមានជ័យ។ គេហទំព័រវិនិយោគខេត្តបន្ទាយមានជ័យនេះ បានផ្ដោតលើវិស័យអាទិភាពមានដូចជា វិស័យកម្មន្ដសាល វិស័យកសិកម្ម និងកសិឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាមួយនឹងសក្ដានុពលផ្សេងៗទៀតរបស់ខេត្តបន្ទាយមានជ័យ។ វិនិយោគនៅខេត្តបន្ទាយមានជ័យគឺជាអ្វី?​ យើងខ្ញុំគឺជាសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តបន្ទាយមានជ័យ។ យើងខ្ញុំនៅចាំជួយគាំទ្រគម្រោងវិនិយោគរបស់អ្នក និងធុរៈកិច្ចរបស់លោកអ្នកឲ្យបានដល់ទីផ្សារក្នុង និងក្រៅស្រុក។ បេ​សកម្ម​របស់​យើងគឺ៖ ផ្តល់អត្ថប្រយោជន៍លើកទឹកចិត្ត សម្រាប់ការវិនិយោគរបស់អ្នក គាំទ្រគម្រោងវិនិយោគរបស់អ្នក និងបម្រើឲ្យការនាំចេញទៅទីផ្សារកម្ពុជា និងអាស៊ាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ វិនិយោគនៅខេត្តបន្ទាយមានជ័យ ពង្រឹងធនធានមនុស្ស មូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិនេះផ្តោតលើការផ្តល់នូវការពង្រឹងសមត្ថភាព និងឱកាសពង្រឹងជំនាញដល់បុគ្គលិកដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាគម្លាត និងកង្វះជំនាញនៅក្នុងវិស័យឧស្សាហកម្មតាមរយៈកម្មវិធីសិក្សា ផ្អែកលើការអនុវត្តន៏ការងារជាក់ស្ដែង។ មូលនិធិផ្ដល់ថវិកាដល់សំណើគម្រោង​បណ្តុះបណ្តាលជំនាញរួម ដែលមានដូចជា៖ កម្មវិធីបណ្ដុះបណ្ដាល ម្ចាស់សហគ្រាសធុនតូច និងមធ្យម កម្មវិធីបណ្ដុះបណ្ដាល គ្រូបង្គោល កម្មវិធីបណ្ដុះបណ្ដាល បុគ្គលិកសហគ្រាសធុនតូច និងមធ្យម កម្មវិធីបណ្ដុះបណ្ដាល បុគ្គលិកសហគ្រាសធុនធំ និងកម្មវិធីគាំទ្រគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ គេហទំព័រ Proudly Cambodia គេហទំព័រខាងលើនេះបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ និងគាំទ្រអាជីកម្មឆ្នើមរបស់កម្ពុជា។​ យើងផ្តោតទៅលើការដាក់បង្ហាញ និងលើកកម្ពស់សហគ្រិនកម្ពុជាដែលមានឆន្ទះក្នុងការឆ្ពោះទៅរកភាពជោគជ័យ។​ ក្រោមការផ្តួចផ្តើមរបស់គម្រោង ICONE កម្ពុជា យើងគាំទ្រអាជីវកម្មដែលស្ថិតនៅក្នុងក្របខ័ណ្ឌដូចជា៖ បរិវត្តិកម្មឌីជីថល ការអភិវឌ្ឍស្ថាប័ន សហគ្រិនភាពស្ត្រី ការអភិវឌ្ឍជំនាញ ការគាំទ្រហិរញ្ញវត្ថុអាជីវកម្ម និង ការលើកកម្ពស់វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងការនាំចេញ។​ យើងក៏ជាអ្នកពាំនាំរឿងរ៉ាវរបស់ប្រជាជនកម្ពុជាដែលទទួលបានជោគជ័យ ហើយបានចូលរួមចំណែកបង្កើតឱកាសការងារ និងអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Proudly Cambodian បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គឺជាវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវ និងអប់រំមួយរបស់កម្ពុជាដែលផ្តោតទៅលើការពង្រឹងសមត្ថភាពឌីជីថល និងនវានុវត្តន៍ ក្នុងគោលបំណងដើម្បីជំរុញប្រទេសកម្ពុជាអោយក្លាយជាសង្គមឌីជីថលមួយ។ បេសកកម្មរបស់យើងពឹងផ្អែកលើបុគ្គលដែលមានជំនាញឌីជីថល ចំណេះដឹងទូលំទូលាយអំពីប្រព័ន្ធអេកូឡូស៊ី និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីរបស់យើង​ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាធ្វើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថលជាមួយដៃគូក្នុងវិស័យឯកជន ដំណើរការកម្មវិធីនវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម សាកលវិទ្យាល័យ និងអ្នកចាប់ផ្តើមអាជីវកម្ម ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលទៅដល់បុគ្គលិកផ្នែកសាធារណៈ និងឯកជនដើម្បីជំរុញជំនាញឌីជីថលរបស់គាត់។ ដៃគូរបស់យើងគ្របដណ្តប់គ្រប់វិស័យ និងគ្រប់ទម្រង់នៃស្ថាប័ន។ សូមទំនាក់ទំនងមកកាន់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីសហការ និងជម្រុញនវានុវត្តកម្មឌីជីថលទាំងអស់គ្នា សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Academy of Digital Technology (CADT) គម្រោង​ទ្រទ្រង់​​សហគ្រាសធុនតូចនិង​មធ្យម យន្តការ​​លើកទឹកចិត្តផ្នែកពន្ធដល់សហគ្រាសធុនតូច​​ និងមធ្យម (អនុក្រឹត្យ ១២៤) យន្តការ​​នេះ​ផ្តល់ការលើកលែងពន្ធចំពោះ​ពន្ធលើប្រាក់ចំណូល​ពី​ ៣ ទៅ ៥ឆ្នាំ និង​ផ្តល់​ការលើក​ទឹកចិត្ត​បន្ថែម​សម្រាប់ការចំណាយកាត់កងសម្រាប់វិស័យអាទិភាពចំនួន ៦ រួមមានកសិ-ឧស្សាហកម្ម ផលិត និងកែច្នៃ​ម្ហូបអាហារ កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញ​សម្រាប់​វិស័យទេសចរណ៍ កម្មន្តសាលផលិតផលិតផលសម្រេច ផ្គត់ផ្គង់ឱ្យកម្មន្តសាលផ្សេងទៀត ស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែល​មាន​ទីតាំងស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាស​ខ្នាតតូច និងមធ្យម។ អនុក្រឹត្យលេខ ១១៣ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិសាលភាពអនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម (MSMEs) ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មរួមាន៖ (១) លក់ដុំ លក់រាយ និងជួសជុល (២) សេវាកម្មស្នាក់នៅ និងអាហារ (៣) សិប្បកម្ម និង (៤) សហគមន៍កសិកម្ម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ

អ្នកផ្គត់ផ្គង់សេវា

អ្នកផ្គត់ផ្គង់សេវា

ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់បណ្តាញដ៏ធំទូលាយនៃអ្នកផ្គត់ផ្គង់សេវាអាជីវកម្ម។ ​​​​ឧទាហរណ៍​ ប្រសិនបើក្រុមហ៊ុន/ស្ថាប័នរបស់អ្នកមិនមានបុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នក​អាច​ចុះកិច្ច​សន្យាជាមួយ​អ្នកផ្គត់ផ្គង់សេវាដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យាជូនលោក​អ្នកបាន។ នៅក្នុងផ្នែកនេះ​ លោកអ្នកអាចរកឃើញបញ្ជីអ្នកផ្គត់ផ្គង់សេវាដែលអាចជួយអ្នកក្នុងការអភិវឌ្ឍ​ក្រុមហ៊ុន សហគ្រាស និងអាជីវកម្ម។​ ព័ត៌មាន​ដែលបានដាក់បង្ហាញនៅទីនេះមានដូចជាប្រវត្តិ​រូប​សង្ខេប ពិពណ៌នាសង្ខេបអំពីប្រភេទសេវាកម្ម និងអាសយដ្ឋានទំនាក់ទំនងរបស់​អ្នកផ្គត់ផ្គង់សេវា​ត្រូវបានផ្ដល់ជូន ដើម្បី​​​​​​​ជួយលោក​អ្នក​ក្នុង​ការ​ទាក់ទងទៅ​កាន់អ្នក​ផ្គត់ផ្គង់​សេវា​តាមជម្រើស​​។ ក្នុងនោះដែរ ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម ក្នុងផ្នែកផ្គត់ផ្គង់សេវាដូចបានរៀបរាប់ខាងក្រោម លោកអ្នកអាចធ្វើការចុះឈ្មោះ និងផ្សព្វផ្សាយអំពីសេវាកម្មរបស់លោកអ្នកនៅទីនេះដោយឥតគិតថ្លៃ។​ បច្ចុប្បន្ន លោកអ្នកអាចធ្វើការចុះឈ្មោះអាជីវកម្ម ក្រុមហ៊ុន សហគ្រាស របស់លោកអ្នក ជាមួយថ្នាលផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH និងចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា បានក្នុងពេលទាំងមួយ។ លោកអ្នកគ្រាន់តែចុចលើ "ចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវានៅលើគេហទំព័រKhmerSME" រួចហើយសូមចុចត្រង់ពាក្យ "ចុះឈ្មោះ" រួចបំពេញព័ត៌មាន។ សម្រាប់របៀបលម្អិតនៃការចុះឈ្មោះ សូមចុចនៅត្រង់នេះ។ លក្ខខណ្ឌតម្រូវដែល​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ជា​អ្នក​ផ្គត់ផ្គង់​សេវា​ នៅលើគេហទំព័រ KhmerSME​ អ្នកផ្គត់ផ្គង់សេវា គឺជា: ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធរួចរាល់ ក្រុមហ៊ុនអាជីវកម្មដែលផ្តល់សេវាកម្ម និងអ្នកជំនាញដែលអាចជួយអោយសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក និងក្រៅស្រុកអាចចូលទៅកាន់ទីផ្សារថ្មីបាន អាជីវកម្មអ្នកផ្គត់ផ្គង់សេវាមានដូចជា៖ អ្នកចែកចាយ ការផ្គូផ្គងអាជីវកម្ម ធនធានមនុស្ស ការស្រាវជ្រាវទីផ្សារ អ្នកប្រឹក្សាផ្នែកច្បាប់ និងបទប្បញ្ញត្តិ ពន្ធ និងគណនេយ្យ អ្នកប្រឹក្សាផ្នែកនាំចេញទំនិញ អ្នកប្រឹក្សាយោបល់អាជីវកម្ម​ សេវាកម្មបច្ចេកវិទ្យា សេវាកម្មបកប្រែ សេវាកម្មបោះពុម្ភ និងវេចខ្ជប់ ផ្នែកផ្សព្វផ្សាយអាជីវកម្ម ផ្ដល់ទីកន្លែង/ទីតាំងសម្រាប់ធ្វើការ ការដឹកជញ្ជូន និងភស្តុភារ និងការបណ្តុះបណ្តាលអាជីវកម្ម។ បន្ទាប់ពីលោកអ្នកបានចុះឈ្មោះរួចរាល់ ក្រុមការងារនឹងធ្វើការផ្ទៀងផ្ទាត់សំណើររបស់លោកអ្នកយ៉ាងយូរ ពីរថ្ងៃ​។ ប្រសិនបើសំណើររបស់លោកអ្នកត្រូវតាមលក្ខខណ្ឌតម្រូវ នោះក្រុមហ៊ុនរបស់លោកអ្នកនឹងត្រូវបានដាក់ផ្សព្វផ្សាយលើទំព័រ អ្នកផ្គត់ផ្គង់សេវា នេះ ក្នុងនោះដែរលោកអ្នកក៏ទទួលបានសារអេឡិចត្រូនិកបញ្ជាក់ផងដែរ។

ការទទួលបានហរិញ្ញវត្ថុ

ការទទួលបានហរិញ្ញវត្ថុ

សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។  សហគ្រាសទាំងនេះបាន​បង្កើត​ការងារស្មើរនឹងចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន៥៨%។ ដោយសារមូលហេតុនេះហើយ​ទើបការគាំទ្រតាមតម្រូវការដល់សហ​គ្រាស​ធុន​តូច​ និង​មធ្យមអោយមានការ​រីកចម្រើន និងនវានុវត្តន៍គឺជាការសំខាន់ ។ នៅគ្រប់​ដំណាក់កាល​នៃការ​អភិវឌ្ឍអាជីវកម្ម​ អាជីវកម្មខ្នាតតូចតែងជួបបញ្ហាប្រឈមខ្លាំងជាងសហគ្រាសធុនធំក្នុង​កា​រទទួល​បាន​ហិរញ្ញវត្ថុ។ ដើម្បីរក្សាភាព​ប្រកួតប្រជែង ទាំងធុរកិច្ចថ្មី និងធុរកិច្ចដែលកំពុងពង្រីកខ្លួនពឹងផ្អែក​លើហិរញ្ញវត្ថុ​ខាងក្រៅសម្រាប់នវានុវត្តន៍ ឌីជីថលនីយកម្ម សាកលភាវូបនីយកម្ម​ និងការពង្រឹង​ជំនាញ​ផ្សេងៗ។ នៅប្រទេសកម្ពុជា កម្មវិធីផ្តល់ហិរញ្ញប្បទាន ជាទូទៅមិនត្រូវបានផ្តល់ជាមូលនិធិដោយផ្ទាល់ទេ។ កម្មវិធីនេះ ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈអាជ្ញាធរជាតិ ឬអន្តរការីហិរញ្ញវត្ថុ ដូចជាធនាគារ និងគ្រឹះស្ថាន​វិនិយោគ​ទុន​​ដែលផ្តល់មូលនិធិតាមរយៈឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា គម្រោងហិរញ្ញប្បទានទ្រទ្រង់​សហគ្រាសធុនតូច និង​មធ្យម ​ គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនទូទៅអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។ គម្រោង​ហរិញ្ញប្បទានសហគ្រាស​ធុនតូច គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច ជាគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់ទាប។ គម្រោង​​ហរិញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។ គម្រោងហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត "ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣"។ ដើម្បីលើកកម្ពស់ និងពង្រឺងឲ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។ គម្រោង TRCS នឹងគាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។ អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍។ សម្រាប់ព័ត៌មានបន្ថែម ឬស្វែងរកគម្រោងហរិញ្ញប្បទានផ្សេងៗ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគាសហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​

ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d