ផែនការអាជីវកម្ម គឺជាកត្តាចាំបាច់ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហិរញ្ញប្បទានខាងក្រៅតាមរយៈប្រាក់កម្ចី ឬការវិនិយោគ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចាប់ផ្តើមពីតូច ហើយចាប់ផ្តើមជាមួយដើមទុនផ្ទាល់ខ្លួនរបស់អ្នក ផែនការអាជីវកម្មនឹងជួយអ្នកក្នុងការរៀបចំផែនការ៖ តើអ្នកនឹងត្រូវការដើមទុនប៉ុន្មានដើម្បីចាប់ផ្តើម របៀបរកប្រាក់ចំណេញ អ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកត្រូវធ្វើទៅថ្ងៃអនាគត។ សូមគិតថាផែនការអាជីវកម្មគឺជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្មរបស់លោកអ្នក និងជាឧបករណ៍ជួយក្នុងការគ្រប់គ្រងគោលដៅ និងតាមដានវឌ្ឍនភាពអាជីវកម្មរបស់លោកអ្នក។
ប្រសិនបើលោកអ្នកបានសង្ខេប នូវអាជីវកម្មរបស់ខ្លួនដោយប្រើឧបករណ៍ដូចជាផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) រួចហើយ មានន័យថាលោកអ្នកបានជ្រើសយកចំណុចចាប់ផ្តើមដ៏ល្អមួយហើយ។ ការដែលផែនការអាជីវកម្មរបស់លោកអ្នកនឹងមានលក្ខណៈផ្លូវការ ឬមានរចនាសម្ពន្ធបែបណាក៏ដោយ អាស្រ័យលើថាតើអ្នកមានផែនការប្រើប្រាស់គំរូអាជីវកម្មទាំងនេះដើម្បីបង្កើនដើមទុន ឬគ្រាន់តែទុកប្រើជាឯកសារផ្ទៃក្នុង។
មានវិធីខុសៗគ្នាក្នុងការរៀបចំផែនការអាជីវកម្ម តែផែនការភាគច្រើនមានយ៉ាងហោចណាស់នូវធាតុខាងក្រោម៖
វិធីល្អដើម្បីទទួលបានជំនួយក្នុងការសរសេរផែនការអាជីវកម្ម សូមពិនិត្យមើលបញ្ជីវគ្គបណ្តុះបណ្តាលនៅទីនេះ។ លោកអ្នកក៏អាចស្វែងរកជំនួយពីបញ្ជីអ្នកផ្គត់ផ្គង់សេវានៅទីនេះ ហើយក៏មានគេហទំព័រជាច្រើនដែលអាចផ្តល់ជូនអ្នកនូវគំរូ សេចក្ដីណែនាំ និងដំបូន្មាននៅក្នុងការសរសេរផែនការអាជីវកម្មផងដែរ។
ប្រភេទ និងសេចក្ដីលម្អិតនៃផែនការអាជីវកម្មរបស់លោកអ្នកនឹងត្រូវពឹងផ្អែកទៅលើថាតើគោលបំណងចុងក្រោយរបស់អាជីវកម្មមានលក្ខណៈបែបណា។ ប្រសិនបើលោកអ្នកកំពុងស្វែងរកការវិនិយោគ ឬប្រាក់កម្ចី លោកអ្នកចាំបាច់ត្រូវពិពណ៌នាអំពីប្រតិបត្តិការ និងការព្យាករណ៍ហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួនឱ្យបានលម្អិតបំផុតប្រសើរជាងប្រើផែនការអាជីកម្មនោះជាទុកឯកសារណែនាំផ្ទៃក្នុង។