នៅពេលលោកអ្នកចាប់ផ្តើមអាជីវកម្ម អ្នកនឹងអាចជួបភាពជោគជ័យ និងបរាជ័យ។ លោកអ្នកត្រូវមើលឃើញកត្តាទាំងនេះជាឱកាសរៀនសូត្រនៃការធ្វើអាជីវកម្ម។ តាមរយៈផ្ទាំងគំរូអាជីវកម្ម (Business Model Canvas) ឬផែនការអាជីវកម្មរបស់លោកអ្នកដែលកំពុងមាននៅក្នុងដៃ អ្នកអាចវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរបស់អ្នកសម្រាប់ការរីកចម្រើននាពេលអនាគតដោយផ្អែកលើបទពិសោធន៍ដែលបានជួបប្រទះកន្លងមក។
លោកអ្នកគួរតែតាមដានវឌ្ឍនភាពអាជីវកម្មរបស់អ្នករៀងរាល់ខែ ដោយមើលទៅលើតួលេខដែលបានមកពីរបាយការណ៍គណនេយ្យប្រចាំខែ និងការពិនិត្យមើលយុទ្ធសាស្ត្ររអាជីវកម្មរបស់អ្នក។ ការធ្វើកិច្ចការនេះឡើងវិញរៀងរាល់ត្រីមាស និងរៀងរាល់ឆ្នាំ នឹងអនុញ្ញាតឱ្យលោកអ្នកតាមដានការអនុវត្តក្នុងដំណើរការអាជីវកម្ម និងធ្វើការសម្រេចចិត្តដោយផ្អែកលើលទ្ធផល និងទិន្នន័យដែលមានស្រាប់នៅក្នុងដៃ។ ការធ្វើបែបនេះនឹងជួយលោកអ្នកឱ្យប្រាកដថាអ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់រាល់បញ្ហាប្រឈមទាំងឡាយណា ដែលនឹងអាចកើតមានឡើងក្នុងដំណើរការអាជីវកម្មរបស់លោកអ្នក។