គោលការណ៍ឯកជន

គោលការណ៍ឯកជន

គេហទំព័រKhmerSME (“យើង”, “ដោយយើង”, ឬ “របស់យើង”) ត្រូវបានបង្កើតឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ (MISTI) នៃប្រទេសកម្ពុជាក្រោមការគាំទ្រពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) តាមរយៈគម្រោងដែលបានអនុវត្តដោយទីភ្នាក់ងារ ជី អាយ ហ្សិត (GIZ) ឈ្មោះ “ពង្រឹងរចនាសម្ព័ន្ធសម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅតំបន់អាស៊ាន”។​

យើងធ្វើប្រតិបត្តិការគេហទំព័រនេះ “www.khmersme.gov.kh” ដើម្បីផ្តល់ព័ត៌មានដល់សាធារណជន និងជាពិសេសដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ពីព័ត៌មានផ្លូវការពាក់ព័ន្ធនឹងច្បាប់ ព្រមទាំងបទដ្ឋានគតិយុត្ដនានា ការចងបណ្តាញអាជីវកម្ម ព័ត៌មានទាក់ទងនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុ បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់សេវាកម្មថ្មីៗបំផុត និងការទទួលបាននូវឱកាសចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក៏ដូចជានៅក្នុងព្រឹត្តិការណ៍ផ្សេងៗ។ គេហទំព័ររបស់យើង យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឯកជនភាព ព្រមទាំងប្តេជ្ញាផ្តល់នូវបទពិសោធន៍អនឡាញដ៏មានសុវត្ថិភាពមួយជូនលោកអ្នក។ យើងគោរពនូវការអនុវត្តគោលការណ៍តម្លាភាព ព្រោះហេតុដូច្នេះហើយទើបយើងបង្កើតគោលការណ៍ប្រើប្រាស់ព័ត៌មានឯកជននេះ ដើម្បីពន្យល់ពីរបៀបយើងប្រមូល ប្រើប្រាស់ និងដាក់បង្ហាញព័ត៌មានរបស់លោកអ្នក។ គោលការណ៍ប្រើប្រាស់ព័ត៌មានឯកជននេះ អនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងព័ត៌មានឯកជនរបស់ខ្លួនបានកាន់តែទូលំទូលាយ និងធ្វើការពន្យល់ច្បាស់ៗថាតើយើងនឹងប្រើប្រាស់ព័ត៌មានរបស់លោកអ្នករបៀបណា។

យើងសូមបញ្ជាក់ថា រាល់ប្រភេទទិន្នន័យផ្ទាល់ខ្លួនដែលយើងអាចនឹងប្រមូលរួមមាន៖ ឈ្មោះលោកអ្នក,  ឈ្មោះក្រុមហ៊ុនរបស់លោកអ្នក មុខងារ/តួនាទី អាសយដ្ឋានផ្ទាល់ខ្លួន អាសយដ្ឋានក្រុមហ៊ុន អ៊ីម៉ែល លេខទូរស័ព្ទជាដើម ។ល។ នឹងត្រូវបានរក្សាការសម្ងាត់។ គោលបំណងនៃការប្រមូលទិន្នន័យនេះ គឺដើម្បីផ្តល់មតិត្រឡប់ឆ្លើយតបទៅនឹងឧប្បត្តិហេតុនានាដែលអាចកើតមានឡើង (រាប់បញ្ចូលទាំង ចម្ងល់ផ្សេងៗ បញ្ហាបច្ចេកទេស ឬមតិរិះគន់នានា) នៅអំឡុងពេលលោកអ្នកចូលប្រើប្រាស់សេវាកម្មក្នុងគេហទំព័ររបស់យើងនិងដើម្បីផ្តល់នូវបច្ចុប្បន្នភាពលើការផ្លាស់ប្តូរសេវាកម្មមួយចំនួន (រួមមានដូចជា ការកែសម្រួលកំហុសបច្ចេកទេស កម្មវិធីថ្មីៗ និងការកែសម្រួលមាតិកាផ្សេងៗ)។

មូលដ្ឋានច្បាប់សម្រាប់ប្រតិបត្តិការលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ស្ថិតក្រោមហេតុផលចាំបាច់ដូច

តទៅ៖

(ក) អនុវត្តតាមកិច្ចសន្យាទ្វេភាគី (ភាគីគ្រប់គ្រងទិន្នន័យ និងភាគីផ្តល់ទិន្នន័យ)

(ខ) អនុលោមតាមកាតព្វកិច្ចច្បាប់ដែលភាគីអ្នកគ្រប់គ្រងទិន្នន័យត្រូវតែបំពេញ និង

(គ) ផលប្រយោជន៍ស្របច្បាប់របស់ភាគីអ្នកគ្រប់គ្រងទិន្នន័យ លើកលែងតែផលប្រយោជន៍នោះ ប៉ះពាល់ដល់ផលប្រយោជន៍ ឬសិទ្ធិរបស់ភាគីអ្នកផ្តល់ទិន្នន័យ។

គោលបំណងចម្បងរបស់យើងខ្ញុំ គឺជូនដំណឹងលោកអ្នកអំពីឧប្បត្តិហេតុសន្តិសុខ​តាមប្រព័ន្ធអ៊ីនធឺណិត  និងបញ្ហានានាដែលអាចកើតមានឡើងជាយថាហេតុ។

យើងរក្សាទុកតែព័ត៌មានដែលប្រមូលបាន ដរាបណាមានករណីចាំបាច់ក្នុងការផ្តល់ជូនលោកអ្នកនូវសេវាដែលលោកអ្នកបានស្នើសុំ ឬអនុវត្តតាមរយៈពេលនៃការរក្សាទុកទិន្នន័យកំណត់ដោយច្បាប់។ គ្រប់ទិន្នន័យដែលយើងរក្សាទុក នឹងត្រូវបានការពារទៅតាមលទ្ធភាពហិរញ្ញវត្ថុដែលអាចទទួលយកបាន ដើម្បីទប់ស្កាត់ការបាត់បង់ និងការលួចទិន្នន័យ ព្រមទាំងការចូលយកទិន្នន័យមកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការលាតត្រដាង ការចម្លង ការប្រើប្រាស់ ឬកែប្រែទិន្នន័យផ្សេងៗ។

ក្នុងករណីដែលយើងសម្រេចផ្តល់ឱ្យភាគីទីបីនូវទិន្នន័យផ្ទាល់ខ្លួន ការអនុញ្ញាតនេះត្រូវបានកម្រិតដោយច្បាប់ជាធរមានដែលក្នុងនោះអ្នកមានសិទ្ធិទទួលបានទិន្នន័យ គឺជាបុគ្គលមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ (MISTI), ទីភ្នាក់ងារ ជី អាយ ហ្សិត (GIZ) និងអ្នកផ្គត់ផ្គង់សេវា។

គេហទំព័រKhmerSME មានតំណភ្ជាប់ទៅកាន់គេហទំព័រដទៃទៀតហើយដែលគេហទំព័រទាំងនោះមិនស្ថិតក្រោមដែនប្រតិបត្តិការរបស់យើងឡើយ។ សូមជ្រាបថាយើងគ្មានមុខងារគ្រប់គ្រងលើខ្លឹមសារមាតិកា និងប្រតិបត្តិការរបស់គេហទំព័រទាំងនោះទេ ហើយរាល់គេហទំព័រនីមួយៗ មានគោលការណប្រើប្រាស់ព័ត៌មានផ្សេងពីគ្នា ដូច្នេះយើងមិនទទួលខុសត្រូវចំពោះគោលការណ៍ទាំងនោះឡើយ។

លោកអ្នកមានសិទ្ធិបដិសេធសំណើសុំផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ហើយការផ្តល់ទិន្នន័យនេះ គឺមិនស្ថិតនៅក្រោមកាតព្វកិច្ចផ្លូវច្បាប់ណាមួយនោះឡើយ។ ប្រសិនបើលោកអ្នកបដិសេធសំណើនោះយើងប្រហែលជាមិនអាចផ្តល់ជូនសេវាមួយចំនួនដល់លោកអ្នកបានទេ។

លោកអ្នកមានសិទ្ធិសួរនាំគ្រប់ពេលវេលាអំពីប្រភេទនៃដំណើរការទិន្នន័យ និងសុំឱ្យធ្វើការកែតម្រូវនូវទិន្នន័យ/ព័ត៌មានណាមួយ ប្រសិនបើទិន្នន័យដែលបានរៀបចំទាំងនោះមិនត្រឹមត្រូវ ឬទាមទារ​សុំឱ្យមានការរឹតត្បិតក្នុងដំណើរការធ្វើសម្រង់ព័ត៌មាន ឬក៏សុំឱ្យលុបចោលទិន្នន័យតែម្តង។


លើសពីនេះទៀតលោកអ្នកអាចដកខ្លួនចេញពីការព្រមព្រៀងលើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានគ្រប់​ពេល​​វេលា។ ការដកខ្លួននេះនឹងមិនមានផលប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការប្រើប្រាស់ទិន្នន័យរបស់លោកអ្នកនៅមុនពេលការព្រមព្រៀងត្រូវបានដកចេញឡើយ។

លោកអ្នកមានសិទ្ធិជំទាស់ទៅនឹងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ប្រសិនលោកអ្នកជឿជាក់ថាដំណើរការ​ទិន្នន័យមិនត្រូវបានធ្វើឡើងដោយស្របច្បាប់។​​ ក្នុងករណីនេះយើងនឹងផ្អាកលែងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតទៅទៀតហើយ លុះត្រាតែការធ្វើដូច្នេះនឹងផ្តល់ផលប្រយោជន៍រួមដ៏លើសលុបខានមិនបាន។ លោកអ្នកមានសិទ្ធិស្នើសុំការកែ លុប ឬដាក់កំហិតដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកបាន។

ការជ្រើសបន្តការប្រើប្រាស់គេហទំព័ររបស់យើង មានន័យថាលោកអ្នកព្រមទទួលយកការអនុវត្តរបស់យើងជុំវិញបរិបទឯកជនភាព និងព័ត៌មានផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកមានសំណួរ ឬចម្ងល់អំពីរបៀបដែលយើងប្រើប្រាស់ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់យើងខ្ញុំនៅទីនេះ

គោលការណ៍ប្រើប្រាស់ព័ត៌មានឯកជនចូលជាធរមានចាប់ពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d