ADB សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ដើម្បី​ជួយ MSME

ADB សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក​ដើម្បី​ជួយ MSME

 

ភ្នំពេញៈ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​​ផ្តល់​លទ្ធភាព​ដល់​សហគ្រាស​ធុន​មីក្រូ តូច​និង​មធ្យម​ ​(MSMEs)​ នៅ​ប្រទេស​កម្ពុជា ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ​(FTB) បាន​ចូល​រួមជាមួយ​កម្មវិធី​ហិរញ្ញ​​វត្ថុ​ខ្សែ​ច្រវាក់ពាណិជ្ជកម្ម និង​ការផ្គត់ផ្គង់ ​(TSCFP) របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​។​

​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា និង​លោក ឌិ​ត សុច​ល នាយក​ប្រតិបត្តិ​របស់​ធនាគារ FTB បាន​ចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​នេះ​ កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ នៅ​និវាសដ្ឋាន​បេសកកម្ម​ប្រចាំ​កម្ពុជា​របស់ ADB​។ នៅក្នុងនាម​ជា​ធនាគារ​ដៃគូ​របស់​ TSCFP ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា​នឹង​ផ្តល់​ការគាំទ្រ​ដល់​អតិថិជន​ជា​សហគ្រិន និង MSME នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​អនុញ្ញាតឱ្យ​ឧបករណ៍​ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម ដែល​ចេញ​ដោយ FTB ទទួលបាន​ការធានា​ឥណទាន​ពី TSCFP​។ លោកស្រី​បញ្ជាក់ថា​៖ «​ជំនួយ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ជួយ​បង្កើន​ចំនួន​ធនាគារ​អន្តរ​ជាតិ​ចូលរួម​ក្នុង​ទីផ្សារ​កម្ពុជា​»​។​

​យោងតាម ADB ពាណិជ្ជកម្ម គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ហើយ​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ​នឹង​ផ្តល់ឱកាស​បន្ថែមទៀត​ដើម្បី​ពង្រីក​ការ​គាំទ្រ​សម្រាប់​ជំនួញ និង​ពាណិជ្ជកម្ម ក្នុង​តំបន់ និង​អន្តរជាតិ​។ ADB គឺជា​ប្រភព​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ដោយ​ផ្តល់​ប្រាក់កម្ចី​ប្រចាំឆ្នាំ​ជា​មធ្យម​ប្រមាណ ៣៦៣,២៨​ លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ​២០២៣​។​

ADB បាន​បញ្ជាក់ថា​៖ «​ដើម្បី​ធ្វើឱ្យ​កិច្ច​សហការ​មាន​ប្រសិទ្ធភាព​តាម​ដែល​អាចធ្វើ​ទៅបាន FTB កំពុងធ្វើការ​ជាមួយ TSCFP ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​របស់ខ្លួន​ក្នុងការ​សម្របសម្រួល​ពាណិជ្ជ​​កម្ម​។ TSCFP បាន​ជួយ​កសាង​សមត្ថភាព​ក្នុង FTB លើ​ការរៀបចំ​របាយការណ៍​ការ​អនុវត្ត​ល្អៗ​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​កម្មវិធី​បណ្តុះបណ្តាល​និង​ការវាស់វែង​ការអនុវត្ត​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ម៉ៃ គុណមករា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d