ចំនួនស្ត្រីដែលជាម្ចាស់សាជីវកម្ម និងអាជីវកម្មក្នុងប្រទេសកម្ពុជាបានកើនដល់ប្រមាណ ៦១% ។
នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការស្ត្រីរបស់ក្រសួង ដើម្បីអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី (៨ មីនា) ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីនិរន្តរភាពអនាគត»។ តាមរយៈ Videoconference កាលពីថ្ងៃច័ន្ទ។
លោក សំហេង បានបន្ថែមថា តួលេខនេះបានបង្ហាញពីអត្រាខ្ពស់នៃកម្លាំងពលកម្មស្ត្រីនៅក្នុងអាជីវកម្ម និងកម្មសិទ្ធិសាជីវកម្មនៅកម្ពុជា។
ការធានា និងគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់ស្ត្រី (SMEs) មានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។
លោកបានបន្ថែមថា នេះនឹងផ្តល់ឱកាសសម្រាប់ស្ត្រីមិនត្រឹមតែស្តារអាជីវកម្ម និងសាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍភាពធន់ទៅនឹងយុគសម័យឌីជីថល ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការចូលរួមរបស់ស្ត្រីក្នុងវេទិកានេះ ដោយសង្កត់ធ្ងន់ថា នេះឆ្លុះបញ្ចាំងពីការទទួលខុសត្រូវដ៏រឹងមាំក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់កម្ពុជា៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ខ្មែរថាមស៍
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ឆេទបោះពុម្ពផ្សាយ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២