ឧស្សាហកម្មកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៩.២ ភាគរយនៅឆ្នាំ២០២៣ ជាមួយនឹងការគាំទ្រពីតម្រូវការខាងក្រៅដែលប្រសើរឡើង ដែលជួយជំរុញការផលិតសម្លៀកបំពាក់ និងមិនមែនកាត់ដេរ ខណៈដែលវិស័យកាត់ដេរត្រូវបានគេរំពឹងថានឹងកើនឡើង ៨.១ ភាគរយក្នុងឆ្នាំនោះ ដោយសារតម្រូវការនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស មីយ៉ាន់ម៉ា។
សេដ្ឋកិច្ចរបស់ប្រទេសនឹងកើនឡើង ៦.៦ភាគរយ នៅឆ្នាំ២០២៣ និង ១.២ ភាគរយខ្ពស់ជាងការព្យាករណ៍ ៥.៤ ភាគរយនៅឆ្នាំនេះ គាំទ្រដោយនិន្នាការកាន់តែប្រសើរឡើងនៃតម្រូវការសកល និងទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចំពេលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល និងគ្រប់គ្រងបាន នេះបើតាមការលើកឡើងរបស់ខ្លួនកាលពីពេលថ្មីៗនេះ ខណៈដែលចេញផ្សាយយុទ្ធសាស្ត្រម៉ាក្រូសេដ្ឋកិច្ច និងថវិកា។
ឯកសារយុទ្ធសាស្ត្របានអោយដឹងថា អតិផរណាត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចុះមកត្រឹម ២.៥ ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ ៥ភាគរយក្នុងឆ្នាំ២០២២ ខណៈដែលនៅឆ្នាំនេះតម្លៃប្រេង និងទំនិញបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអន្តរជាតិដោយសារតែសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ហើយអត្រាប្តូរប្រាក់នឹងស្ថិតត្រឹម៤,០៦៥រៀលក្នុងមួយដុល្លា ។
ឯកសារបានចង្អុលបង្ហាញថា “រដ្ឋាភិបាលបានពិចារណាលើការបង្កើនកញ្ចប់អន្តរាគមន៍ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនៃអតិផរណា និងជំរុញការវិនិយោគក្នុងស្រុកដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការបង្កើតការងារ”។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ Fibre2Fashion News Desk (DS)
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២