អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូ ដើម្បីត្រៀមសម្រាប់កម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូ ដើម្បីត្រៀមសម្រាប់កម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

 

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូស្ថានទូតអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានវិស័យទឹកស្អាត ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលជាមិត្តដ៏ល្អរបស់កម្ពុជា និងបានស្នើឱ្យអូស្ត្រាលីផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយឱ្យផលិតផលកម្ពុជាអនុលោមតាមស្តង់ដារ។ ឯកឧត្តមបានលើកឡើង​ថា​៖ ”ស្តង់ដារ​​មាន​សារៈ​សំខាន់ណាស់​សម្រាប់​ឱ្យផលិតផល​កម្ពុជាអាច​ចូល​ទៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី និង​ទីផ្សារអន្តរជាតិ។”

ឯកឧត្តម Derek Yip បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់អូស្ត្រាលីចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសសម្រាប់ការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ឯកឧត្តមបានជម្រាបជូនពីអាទិភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលរួមមានការអភិវឌ្ឍមូលធនមនុស្ស បរិវត្តន៍កម្មថាមពលស្អាត ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសពង្រីកប្រតិបត្តិការអាជីវកម្មនៃក្រុមហ៊ុនអូស្ត្រាលីដែលកំពុងប្រតិបត្តិការស្រាប់នៅក្នុងតំបន់។ ឯកឧត្តមបានលើកឡើងពីភាពចាំបាច់នៃការលើកកម្ពស់ការផលិតក្នុងស្រុក ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាល​សម្រេច ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។

ឯកឧត្តមបានបន្ថែមថា៖ “យើងពិតជាវាយតម្លៃខុ្ពស់ចំពោះការគាំទ្ររបស់អូស្ត្រាលីលើការអភិវឌ្ឍរបស់កម្ពុជា ហើយយើងលើកទឹកចិត្តឱ្យអ្នកវិនិយោគអូស្ត្រាលីនៅក្នុងតំបន់ ពង្រីកមូលដ្ឋានអាជីវកម្មរបស់ខ្លួនមកកម្ពុជា ពិសេសនៅក្នុងតំបន់ឧស្សាហកម្មសម្រាប់វិស័យជាក់លាក់។”

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

https://pafipayakumbuhkab.org slot thailand slot 4d