តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាកម្ពុជាបានរកចំណូលបានប្រមាណ ១៧៣ លានដុល្លារពីការនាំចេញអង្ករក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំនេះ និងរកចំណូលបាន ៣៩១ លានដុល្លារពីស្រូវអង្ករ។
ក្នុងរយៈពេលប្រាំខែដំបូង កម្ពុជាបាននាំចេញអង្ករចំនួន ២៨៣ ៦៧៥តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៥៣។
សហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសចិននៅតែជាអ្នកទិញអង្កររបស់កម្ពុជាច្រើនជាងគេបង្អស់ បន្ទាប់មក គឺសហភាពអឺរ៉ុប។ ការនាំចេញអង្ករទៅប្រទេសចិនមានចំនួន៥២.៦ភាគរយនៃការនាំចេញអង្ករ សរុបរបស់កម្ពុជាក្នុងអំឡុងពេលខែមករា ដល់ខែឧសភាឆ្នាំនេះ។
របាយការណ៍នេះបានឲ្យដឹងទៀតថា កម្ពុជាបាននាំចេញ ៨៨ ១៦៧ តោនទៅកាន់បណ្តាប្រទេសអឺរ៉ុប ដែលស្មើនឹង៣១ភាគរយនៃការនាំចេញសរុបដោយមានការកើនឡើង៤៩.២៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបន្ថែមថា ការនាំចេញទៅកាន់ចំណោមប្រទេសក្នុងអាស៊ានបានកើនឡើង ១៧.៥៩ភាគរយដល់
២៥ ៦៩១តោនដែលស្មើនឹង៩ភាគរយ។ ការនាំចេញទៅកាន់គោលដៅផ្សេងៗក្នុងចំណោម២១ប្រទេសឈានដល់
២០ ៣៧៦ តោន ឬ ៧.២០ភាគរយ។
ក្នុងចំណោមការនាំចេញអង្ករនេះ អង្ករក្រអូបប្រណិតមានចំនួន ៦៤.១០ ភាគរយ អង្ករក្រអូបស ៣៣.១២ ភាគរយ និងអង្ករក្រអូប និងអង្ករសរីរាង្គ ១.៤២ ភាគរយរៀងគ្នាៗ។
កម្ពុជាក៏បាននាំចេញអង្ករចំនួន ១ ៦៩៨ ៩០៨ តោនដែលមានតម្លៃ ៣៩១.៧លានដុល្លារ។
សម្រាប់តែខែឧសភាមួយប៉ុណ្ណោះកម្ពុជាបាននាំចេញអង្ករចំនួន ៦២ ៥៣៧តោន កើនឡើង ៥៤.២៨ភាគរយ បើធៀបនឹងខែឧសភា ឆ្នាំ២០២១។ តម្លៃអង្កររបស់កម្ពុជាបច្ចុប្បន្នមានតម្លៃ ៨៤០ ដុល្លារក្នុងមួយតោន។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ជា វណ្ណយុទ្ធ
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២