រូបភាព៖ ASean.org
សេដ្ឋកិច្ចឌីជីថលអាស៊ានដែលមានចំនួន ១៩៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ បច្ចុប្បន្នមានការកើនឡើងរហូតទៅដល់ ៣៣០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៥។
ការបង្ហាញនេះធ្វើឡើងនៅក្នុងពិធីបើកវេទិកាវិនិយោគអាស៊ានឆ្នាំ ២០២៣ (AIF) នៅទីក្រុងហ្សាកាតា កាលពីថ្ងៃសៅរ៍ ក្នុងនោះលោក Arsjad Rasjid ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បាននិយាយថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDIs) ក៏មានការកើនឡើងនៅក្នុងតំបន់ចាប់តាំងពីដើមទសវត្សរ៍ចុងក្រោយនេះ។
នៅក្នុងឆ្នាំ ២០១០ ហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDIs) នៅក្នុងអាស៊ានមានចំនួន ២៣ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានបន្តកើនឡើងរហូតដល់ ៤៧ពាន់លានដុល្លារត្រឹមឆ្នាំ ២០២១ ពោលគឺមានការកើនឡើងជាង ១០០ភាគរយ។
ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល អាស៊ានក៏បាននិងកំពុងសហការជាមួយធនាគារកណ្តាលទាំងអស់នៃតំបន់ ដើម្បីបង្កើតកូដ QR រួមនេះនឹងសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការទូទាត់តាមប្រព័ន្ធឌីជីថលឆ្លងព្រំដែន។
ការធ្វើសមាហរណកម្មនៃលេខកូដ QR នឹងជួយភ្ញៀវទេសចរមកពីប្រទេសអាស៊ានណាមួយក្នុងការធ្វើការទូទាត់តាមឌីជីថលនៅក្នុងប្រទេស
អាស៊ានមួយផ្សេងទៀតដោយប្រើលេខកូដ QR របស់ប្រទេសរបស់ពួកគេ។ ជាឧទាហរណ៍ ប្រជាជនកម្ពុជាដែលទៅទស្សនាប្រទេសណាមួយក្នុងតំបន់នឹងអាចធ្វើការទូទាត់ដោយប្រើ KHQR ។
សម្រាប់អត្ថបទទាំងស្រុង សូមអានបន្តនៅទីនេះ
ដោយ៖ Manoj Mathew
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
ព័ត៌មាន៖ ខ្មែរថាមស៏