សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,១%នៅឆ្នាំ២០២២

សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,១%នៅឆ្នាំ២០២២

 

សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​អត្រា​ ​៥​,​១​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​និង​ ​៦​,​២​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៣​ ​នេះ​បើ​យោង​តាម​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

ការ​ព្យាករណ៍​នេះ​បាន​អនុវត្ត​តាម​ការ​វាយ​តម្លៃ​បឋម​នៃ​ស្ថានភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដោយ​បេសកកម្ម​របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​)​។​

​ទាក់ទង​នឹង​ការ​វាយ​តម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​នេះ​ ​លោក​ ​A​l​as​d​air​ ​Scot​t​ ​ប្រធាន​បេសកកម្ម​របស់​ ​I​M​F​ ​ប្រចាំ​កម្ពុជា​ ​មានប្រសាសន៍ថា​ ​កំណើន​នេះ​នឹង​កើតឡើង​ដោយសារ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សង្គម​ ​ទោះបីជា​មាន​ហា​និ​ភ័យ​មួយ​ចំនួន​ដូចជា​អតិផរណា​ខ្ពស់​ ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត​។​

​លោក​ថា​ ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ ​និង​ការ​រឹត​បន្តឹង​គោល​នយោបាយ​រូបិយវត្ថុ​លឿន​ជាង​ការ​រំពឹង​ទុក​ក្នុង​ប្រទេស​អភិវឌ្ឍន៍​។​​លោក​បន្ត​ថា​ ​ជាមួយគ្នា​នេះ​ ​

សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២​០​២​៣​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ខ្ពស់​ជាង​ការ​ព្យាករណ៍​ពីមុន​ដែល​មាន​ ​៦​,​២​ ​ភាគរយ​ ​ដែល​ភាគច្រើន​ដោយសារតែ​កំណើន​នៃ​វិ​ស​័​យ​ទេសចរណ៍​។​

​I​M​F​ ​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ទាន់ពេល​វេលា​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​សង្គម​ ​និង​សេដ្ឋកិច្ច​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ជាពិសេស​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដ៏​ជោគជ័យ​របស់​កម្ពុជា​គួរតែ​បន្ត​។​

​ក្រុម​ការងារ​នៃ​បេសកកម្ម​ក៏បាន​សម្តែង​នូវ​ឆន្ទៈ​ដ៏​មុតមាំ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ឆ្នាំ​ ​២​០​២​២​ ​នា​ពេល​ខាងមុខ​ ​និង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ជំនួយ​បច្ចេកទេស​ ​និង​គោលការណ៍​ណែនាំ​។​

​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​បេសកកម្ម​បច្ចុប្បន្ន​របស់​ ​I​M​F​ ​ក្នុង​បរិ​បទ​នៃ​ភាព​មិន​ច្បាស់លាស់​ ​និង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​ដែល​កើន​ឡើង​ ​ដូចជា​ស​ង្រ្គា​ម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ ​និង​ដោយប្រយោល​ដល់​ប្រទេស​ជុំវិញ​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ ​I​M​F​ ​ពិនិត្យមើល​លើ​បញ្ហា​សំខាន់​ៗ​ចំនួន​បី​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ ​រួម​ទាំង​ការ​កើន​ឡើង​អតិផរណា​ដោយសារ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​ផល​ប៉ះពាល់​របស់​វា​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ ​ជាពិសេស​ក្នុង​វិ​ស័​យ​កសិកម្ម​។​

​ជាង​នេះ​ទៅទៀត​ ​មាន​បញ្ហា​ជាមួយនឹង​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ឥណទាន​ឯកជន​ ​និង​ហា​និ​ភ័យ​សេដ្ឋកិច្ច​ដែល​ប្រឈម​មុខ​ដោយ​វិ​ស័យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​។​ ​បេសកកម្ម​នេះ​ក៏​ត្រូវ​បាន​ជំរុញ​ឱ្យ​ពិនិត្យ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​ ​និង​ប្រភព​ថវិកា​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ សុក សិទ្ធិកា

ប្រែសម្រួលដោយ៖ សុ ជាតា

ព័ត៌មាន៖ ខែ្មរថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២

 

https://pafipayakumbuhkab.org slot thailand slot 4d