សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាប្រាក់កម្ចីចំនួន ២៧១ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម

សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាប្រាក់កម្ចីចំនួន ២៧១ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក) បានផ្តល់ការធានាឥណទានចំនួន ២៧១លានដុល្លារ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ជាទុនធ្វើការសម្រាប់ពង្រីកអាជីវកម្ម។ ស.ធ.ក បានឱ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ ស.ធ.ក បានអនុម័តគណនីដែលមានការធានាចំនួន ៣,៩៧៩ គណនី ដែលស្មើនឹង ២៧១.១៤ លានដុល្លារ” ។ នៅខែកុម្ភៈ ឆ្នាំ២០២៥ ស.ធ.ក បានអនុម័តគណនីធានាចំនួន ៥៤៧ គណនី ដែលជាចំនួនខ្ពស់បំផុតនៃគណនីដែលមានការធានាដែលត្រូវបានអនុម័តក្នុងរយៈពេលមួយខែចាប់តាំងពី ស.ធ.ក បានចាប់ផ្តើមសេវាកម្មធានាឥណទាន ក្នុងឆ្នាំ២០២១។

របាយការណ៍ បានបន្តថា ឥណទាន​ដែលមានការ​ធានាដែលមិនទាន់បានទូទាត់ (outstanding guaranteed loan) ​គិត​ត្រឹម​ខែ​កុម្ភៈ ​មាន​ចំនួន ១៥៦.៦៩ លាន​ដុល្លារ ខណៈ​ចំនួនសរុប​មាន​ចំនួន ១១៤.៨៩ លាន​ដុល្លារ។ របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា មាន​សហគ្រាស​ខ្នាតមីក្រូ ​តូច និង​មធ្យម (MSMEs) ចំនួន ៣,៧៩២ និង​អាជីវកម្ម​ធំ​ចំនួន ១៨៧ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​បន្ថែម​ថា អាជីវកម្ម​ចំនួន ១,៨៣៤ ត្រូវបានគ្រប់គ្រងដោយ​ស្ត្រី។

លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក) បានមានប្រសាសន៍ថា យន្តការធានាឥណទានបានជួយក្នុងការរួមចំណែកដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមដែលមានសក្តានុពលដែលត្រូវការមូលនិធិដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល ប៉ុន្តែខ្វះវត្ថុបញ្ចាំ ឬកម្រិតហានិភ័យជាក់លាក់ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចផ្តល់ឥណទានដល់បាន ដូច្នេះរដ្ឋាភិបាលកម្ពុជា តាមរយៈ ស.ធ.ក នឹងអន្តរាគមន៍ក្នុងការជួយធានាឥណទានរបស់សហគ្រាសធុនតូច និងមធ្យម»។

លោកបន្តថា តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលធានារហូតដល់ ៨០ភាគរយនៃឥណទានដល់សហគ្រាសធុនតូច និងមធ្យម រដ្ឋាភិបាលរំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងអាចផ្តល់ឥណទានកាន់តែច្រើនតាមតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម។ គម្រោង ស.ធ.ក ពាក់ព័ន្ធនឹងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួម (PFIs) រួមទាំងធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទដែលគ្រប់គ្រងដោយរដ្ឋ និងធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) ដើម្បីពង្រីកឥណទានជាការវិនិយោគទុនធ្វើការ និងការពង្រីកអាជីវកម្មដល់សហគ្រាសធុនតូច និងមធ្យម។

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក) ដែលត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ គឺជាគ្រឹះស្ថានធានាឥណទានដែលមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដើម្បីកែលម្អបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍកំណើននៃសហគ្រាសធុនតូច និងមធ្យម។ ការធានាឥណទានរបស់ ស.ធ.ក មានសារសំខាន់ក្នុងការជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដែលអនុញ្ញាតឱ្យសហគ្រាសទទួលបានទុនលើឱកាសវិនិយោគ ជំរុញការងារ និងបង្កើនប្រាក់ចំណូល៕

សម្រាប់អត្ថបទទាំអងស្រុង សូមអាននៅទីនេះ

ដោយ៖ Chea Vanyuth
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ២៤ មីនា ឆ្នាំ២០២៥​
ព័ត៌មាន៖ Khmer Times