សហគ្រាសធុនតូចមធ្យមនឹងលក់ផលិតផលទីផ្សារអនឡាញក្រសួង

សហគ្រាសធុនតូចមធ្យមនឹងលក់ផលិតផលទីផ្សារអនឡាញក្រសួង

 

សហគ្រាសធុនតូច និងមធ្យម (SMEs) ជាង ៣០០ បានដាក់ពាក្យដើម្បីស្នើលក់ផលិតផលនៅលើគេហទំព័រពាណិជ្ជកម្មកម្ពុជា ដែលជាទីផ្សារអនឡាញដែលផ្តួចផ្តើមដោយក្រសួងពាណិជ្ជកម្ម។

ក្រសួងបានទទួលពាក្យសុំចំនួន ៣២៥ គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា។

ពាក្យសុំជាង ៧៣ បានឆ្លងកាត់ការត្រួតពិនិត្យទាំងអស់ ហើយមានសិទ្ធិដាក់តាំងផលិតផលនៅលើទីផ្សារ។ ចំណែក​ឯ​ពាក្យសុំដែលនៅសេស​សល់​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ នេះ​បើតាម​លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​​ក្រសួ​ង។

លោក​បាន​បន្ត​ថា​អ្នក​ដាក់ពាក្យ​ភាគច្រើន​គឺ​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម សិប្បកម្ម អាហារ​និង​ភេសជ្ជៈ​កែច្នៃ និង​ឧស្សាហកម្ម​វាយនភណ្ឌ។

លោក​ថា ក្រុមការងារ​របស់​ក្រសួង​កំពុង​ដោះស្រាយ​បញ្ហា​បច្ចេកទេស​តិចតួច ដែល​ភាគច្រើន​ទាក់ទង​នឹង​បញ្ហា​ដឹកជញ្ជូន។

លោកនិយាយ​ថា​៖ «​ដោយសារ​បញ្ហា​បច្ចេកទេស​ពាណិជ្ជកម្ម​កម្ពុជា​ត្រូវ​បាន​ពន្យារ​ពេល​បន្តិច ហើយ​ក្រសួង​ចង់​ធានា​ថា​រាល់​ទំនិញ​ដែល​អតិថិជន​បញ្ជា​ទិញ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ត្រឹមត្រូវ​ និង​សុវត្ថិភាព»។

លោក​បន្ត​ថា​៖ «​យើង​នឹង​ព្យាយាម​ពន្លឿន​ និង​បើក​ដំណើរការ​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

ក្រសួងគ្រោងនឹងបើកដំណើរការទីផ្សារអេឡិចត្រូនិកក្នុងខែតុលា បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងក្រុមហ៊ុនប្រព័ន្ធទូទាត់។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ជា វណ្ណយុទ្ធ

ព័ត៌មាន: ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ១៨ វិច្ឆិកា​ ២០២១

 

https://pafipayakumbuhkab.org slot thailand slot 4d