សហគ្រាសកែច្នៃត្រីនៅខេត្តសៀមរាបពង្រីកការនាំចេញទៅប្រទេសអូស្ត្រាលី

សហគ្រាសកែច្នៃត្រីនៅខេត្តសៀមរាបពង្រីកការនាំចេញទៅប្រទេសអូស្ត្រាលី

 

ក្រុមហ៊ុន Home Taste Food Enterprise ដែលជាសហគ្រាសកែច្នៃត្រីឈានមុខគេនៅខេត្តសៀមរាប បានដឹកជញ្ជូនផលិតផលត្រីកែច្នៃជាលើកទីពីររបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងក្នុងទីផ្សារនៅបរទេស។

អ្នកស្រី ស៊ឹម សិរីរ័ត្ន ស្ថាបនិកក្រុមហ៊ុនបានមានប្រសាសន៍ថា ការនាំចេញបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់សហគ្រាស ដោយបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទៅដល់ទីផ្សារអន្តរជាតិ និងបំពេញតម្រូវការកើនឡើងនៃផលិតផលត្រីកែច្នៃដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសអូស្ត្រាលី។

អ្នកស្រីបានបន្តថាផលិតផលត្រីកែច្នៃជាង៣តោនត្រូវបាននាំចេញជាលើកទីដោយសហការជាមួយក្រុមហ៊ុននាំចេញ Polycell (Cambodia) Co., Ltd នៅថ្ងៃទី២៤ ខែធ្នូ ហើយគ្រោងនឹងមកដល់ទីផ្សារនៅសប្តាហ៍ក្រោយ ។

អ្នកស្រីបានប្រាប់ខ្មែរថាមស៍ថា «ការនាំចេញលើកទីពីរនេះឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងសម្រាប់ផលិតផលត្រីកែច្នៃដែលមានគុណភាពខ្ពស់។

បុគ្គលិករបស់ក្រុមហ៊ុនHome Taste Food បានទទួលការបណ្តុះបណ្តាលដោយកម្មវិធីCAPFISH-Capture ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការUNIDO ។

វគ្គបណ្តុះបណ្តាលមានគោលបំណងលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់វិស័យឯកជន ព្រមទាំងជំរុញការប្រកួតប្រជែង និងជួយដល់ការអនុវត្តប្រព័ន្ធស្ដង់ដារម្ហូបអាហារនៅកម្ពុជាឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

កាលពីខែមេសាឆ្នាំមុន សហគ្រាសបាននាំចេញផលិតផលត្រីកែច្នៃចំនួន ៤.៧ តោនដំបូងរបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលី ដែលបានក្លាយជាក្រុមហ៊ុនដំបូងរបស់កម្ពុជាក្នុងការនាំចេញផលិតផលត្រីទៅកាន់ទីផ្សារបរទេស។

លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាក្រសួងបានសហការជាមួយដៃគូសំខាន់ៗ ដោយបន្តគាំទ្រសហគ្រាសកែច្នៃត្រីក្នុងស្រុក ដើម្បីធានាថា ប្រតិបត្តិករជលផលធ្វើការត្រួតពិនិត្យគុណភាព និងអនាម័យឱ្យបានហ្មត់ចត់។

សមិទ្ធិផលនេះ គឺជាសក្ខីភាពមួយចំពោះស្តង់ដារគុណភាពខ្ពស់ ដែលធ្វើឡើងក្រោយវិញ្ញាបនប័ត្រ និមិត្តសញ្ញាគុណភាពផលិតផលជលផលរបស់កម្ពុជា ហៅថា CQS (Cambodia Quality Seal)។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ Chea Vanyuth

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥​

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d