លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុនលើការកែច្នៃផលិតផលកសិកម្មឱ្យបានច្រើន ដើម្បីជួយកាត់បន្ថយការនាំចេញវត្ថុធាតុដើម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុនលើការកែច្នៃផលិតផលកសិកម្មឱ្យបានច្រើន ដើម្បីជួយកាត់បន្ថយការនាំចេញវត្ថុធាតុដើម

 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​កំពុង​ព្យាយាម​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ ពិសេស​ផលិតផល​កសិកម្ម​ឱ្យ​កាន់តែច្រើន​ដើម្បី​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម ប៉ុន្តែ​ទន្ទឹមនឹងនោះ​កម្ពុជា​ក៏ត្រូវ​តែ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​របស់ខ្លួន​ឱ្យ​ឆ្លើយតប​នឹង​ទីផ្សារការងារ​ផងដែរ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យា​ស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ជាង​ ៥ ​ពាន់​នាក់​ដែល​បានបញ្ចប់​ការ​​សិក្សា នៅឯ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ លោក ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា គឺ​កំពុង​ខិតខំ​ទាក់ទាញ​អ្នក​​វិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​គ្រប់​វិស័យ ជាពិសេស​ឧស្សាហកម្ម​កែច្នៃ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដែលមាន​ស្រាប់​ដើម្បី​នាំចេញ​ជា​ផលិតផល​សម្រេច​។ ឧស្សាហកម្ម​កែច្នៃ​ក្នុងស្រុក គឺ​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើត​តម្លៃបន្ថែម និង​លើកកម្ពស់​សមត្ថភាព​នាំចេញ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​បើ​កម្ពុជា​អាច​នឹង​ទាក់ទាញ​អ្នកវិនិយោគ​សម្រាប់​វិស័យ​ឧស្សាហកម្ម​កែច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក វា​នឹង​ផ្តល់ឱកាស​ឱ្យ​កសិករ​របស់​យើង​ដាំ​ដុះ​ហើយ​មាន​ទីផ្សារ គឺ​រោងចក្រ​នៅទីនេះ ដោះស្រាយ​ការងារ​ធ្វើឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​យើង​ផង ផ្តល់នូវ​តម្លៃបន្ថែម​សម្រាប់​ផលិតផល​របស់​យើង​ផង ដែល​នេះ​ជា​ផ្នែក​ទី១ ដែល​យើង​ចង់បាន ឯ​ផ្នែក​ទី២ ដែល​យើង​ចង់បាន​ក្នុង​គោលនយោបាយ​ឧស្សាហកម្ម គឺ​ទាក់ទាញ​ឧស្សាហកម្ម​បច្ចេកទេស​ខ្ពស់​ដែល​សព្វថ្ងៃ​បានធ្វើ​ដំណើរ​មក​បណ្តើរៗ​ដូចជា​ក្រុមហ៊ុន​ជប៉ុន Minebea ដែល​មុននេះ​វិនិយោគ​ត្រឹម​ជាង ៣០​ លាន​ដុល្លារ ឥឡូវ​ក្រុមហ៊ុន​នេះ​វិនិយោគ​ឡើង​ជិត​ដល់ ១ ០០០​ លាន​ដុល្លារ​ហើយ​»​។​

​ទន្ទឹមនឹងនោះ​កម្ពុជា​ក៏ត្រូវ​ខំ​ពង្រឹងសមត្ថភាព​ប្រជាជន​ឱ្យមាន​សមត្ថ​ភាព​គ្រប់គ្រាន់​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិនិយោគិន​ផងដែរ​។ នេះ​បើតាម​លោក ហ៊ុន សែន​។​

លោក​បន្ថែមថា ក្នុង​ ១ ​ឆ្នាំៗ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​មិនទាន់​កែច្នៃ​ប្រហែល ១​ លាន​តោន​ទៅ​ក្រៅ​ប្រទេស ​(​វៀតណាម​) ដូច្នេះ​បើ​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​គ្រប់គ្រាន់ គឺ​កម្ពុជា​នឹង​អាច​ក្លាយជា​អ្នកផ្គត់ផ្គង់​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​។ ចំណែក​ផលិតផល​មួយចំនួនទៀត​ដូចជា ស្រូវ អង្ករ និង​កៅស៊ូ ក៏​ការនាំចេញ​បាន​ជួប​បញ្ហា​ច្រើន​ដោយសារ​ចង្វាក់​ផលិតកម្ម​កែច្នៃ​ឱ្យទៅជា​ផលិតផល​សម្រេច​នៅមានកម្រិត​នៅឡើយ​។​

​លោក​អះអាងថា​៖ «​ទៅមុខ​បើ​កម្ពុជា​មានលទ្ធភាព កម្ពុជា​អាច​ក្លាយទៅជា​ប្រទេស​ចែកចាយ​គ្រាប់ស្វាយចន្ទី សឹងតែ​ក្លាយជា​អ្នកខ្លាំង​មួយ​នៅក្នុង​ចំណោម​អ្នកខ្លាំង​នៃ​ការ​ចែកចាយ ព្រោះ​ក្នុង​ ១ ​ឆ្នាំៗ​ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ដែល​មិនទាន់​កែច្នៃ ១​ លាន​តោន​។ យើង​កែច្នៃ​ខ្លួនឯងបាន​តិចតួច​ណាស់​»​។​

សម្រាប់អត្ថបទទាំងមូល សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖ ហ៊ឹន ពិសី

ប្រភព៖ ខ្មែរ ប៉ុស្ដិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ២៨ កុម្ភៈ​ ២០២៣

https://pafipayakumbuhkab.org slot thailand slot 4d