រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ធុន​មធ្យម​ចំនួន​ ២ គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ ​២០២៥ ដែលមាន​សមត្ថភាព​ផលិត​បាន​ជាង ​២​ ម៉ឺន​តោន ​ក្នុង​ ១ ​ឆ្នាំ​

រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ធុន​មធ្យម​ចំនួន​ ២ គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ ​២០២៥ ដែលមាន​សមត្ថភាព​ផលិត​បាន​ជាង ​២​ ម៉ឺន​តោន ​ក្នុង​ ១ ​ឆ្នាំ​

 

ភ្នំពេញៈ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន MIRATH Agri Tech បានសម្រេច​បោះទុន​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដែល​រោងចក្រ​នេះ​គ្រោង​នឹង​សាងសង់​នៅ​ខែមករា ឆ្នាំ​ ២០២៤​ ខាងមុខនេះ ដែលមាន​សមត្ថភាព​ផលិត​រហូតដល់ ៧ ៣០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​។​

ចំណែក​រោងចក្រ CSNC Agriculture ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ខ្មែរ​និង​សិង្ហ​បុរី ទើបតែ​បើក​ការដ្ឋាន​រួច កាលពីពេល​ថ្មីៗ​នេះ ដែលមាន​សមត្ថភាព​ផលិត​បាន​ជាង​១៤ ៦០០​តោន​ក្នុង​១​ឆ្នាំ​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែធ្នូ ថា រោងចក្រ​ទាំង​២​នេះ មាន​ទីតាំងនៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​រោងចក្រ CSNC Agriculture មាន​សមត្ថភាព​ផលិត ​៤០ ​តោន ក្នុង​១​ថ្ងៃ ចំណែក​រោងចក្រ របស់​ក្រុមហ៊ុន​ជប៉ុន MIRATH Agri Tech Co.,Ltd​ជា​ប្រភេទ​រោងចក្រ​ធុន​មធ្យម​ដែរ មាន​សមត្ថភាព​ផលិត ២០​តោន​ក្នុង​១​ថ្ងៃ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន MIRATH Agri Tech ស្ថិតនៅក្រោម​ក្រុមហ៊ុនមេ MIRATh holding ជា​ក្រុមហ៊ុន​ធំ​ ១​នៅ​ជប៉ុន​។ ​ទោះយ៉ាងណា​ក្រុមហ៊ុន​នេះ​នឹង​បន្ត​បើក​រោងចក្រ​កែច្នៃ​ចន្ទី​បន្តទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់​ដែល​អាច​ស្រូប​ទាញ​គ្រាប់​ឆៅ ២៥ ០០០​តោន​ក្នុង​ ១​ឆ្នាំ ព្រមទាំង​បើក​រោងចក្រ​គាប​ប្រេង​ពី​សម្បក​ចន្ទី​ផងដែរ​»​។​

ដើម្បីអានអត្តបទពេញ សូមចុចទីនេះ

 

 

ដោយ​ ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣

ព័ត៌មាន ៖ ភ្នំពេញ​ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d