រយៈពេលជិត ៤ ខែ កម្ពុជានាំចេញកសិផលជាង ៤ លានតោន

រយៈពេលជិត ៤ ខែ កម្ពុជានាំចេញកសិផលជាង ៤ លានតោន

 

ភ្នំពេញៈ កម្ពុជា​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​រយៈពេល​ជិត ៤ ​ខែ​មាន​បរិមាណ​សរុប​ជាង ៤​ លាន​តោន កើន​ជិត ៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ នេះ​បើតាម​ក្រសួងកសិកម្ម​។

ទិន្នន័យ​បង្ហាញថា ទោះ​ពិភពលោក​កំពុង​បន្ត​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​វិបត្តិ​កូវីដ​ ១៩ និង​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​នាពេល​ថ្មីៗ​នេះ ក៏​ការនាំចេញ​កសិផល​កម្ពុជា​នៅតែ​រក្សាបាន​ភាពល្អប្រសើរ​ដដែល ដោយ​ក្នុង​រយៈពេល​ជិត​ ៤ ​ខែ (​ដើមខែ​មករា ដល់​ថ្ងៃទី ​២៦ ខែមេសា ឆ្នាំ​ ២០២២) មាន​បរិមាណ​សរុប ៤ ០៤០ ៧០៣,៦៩ ​តោន កើនឡើង ២១៤ ២៧០,៨៤ ​តោន ស្មើនឹង ៥,៦០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ការនាំចេញ​អង្ករ ស្រូវ ដំឡូង​មីស្រស់ ចំណិត​ដំឡូងមី​ក្រៀម ម្សៅដំឡូង​មី និង​ផលិតផល​មួយចំនួនទៀត មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​។

យ៉ាងណា​ក៏ដោយ ក្រសួងកសិកម្ម កត់សម្គាល់​ឃើញថា ការនាំចេញ​កសិផល​ស្រស់​មួយចំនួន​ដូចជា ផ្លែចេក​ស្រស់ និង​ស្វាយ​ស្រស់ មានការ​ថយចុះ ពិសេស​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​។ ការធ្លាក់ចុះ​នេះ​ត្រូវបាន​លើកឡើងថា បណ្តាល​មកពី​កត្តា​មួយចំនួន​ដូចជា កង្វះ​ទូ​ត្រជាក់​សម្រាប់​ផ្ទុក​កសិផល និង​ការ​រឹតបន្ដឹង​ការត្រួត​ពិនិត្យ​ទំនិញ​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូវីដ ១៩ ស្របតាម​យុទ្ធសាស្ត្រ​គ្មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ពី​ប្រទេស​ខាងក្រៅ​នៅតាម​បណ្តា​ច្រកទ្វារ​នាំចូល​ប្រទេស​ចិន​-​វៀតណាម ការ​រឹតបន្ដឹង​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ​ដែល​បណ្តាលមកពី​ការរកឃើញ​កូវីដ​ ១៩ នៅលើ​សម្បក​កេស​វេចខ្ចប់​ផ្លែ​ចេក​ពី​សំណាក់​អាជ្ញាធរ​គយ​ចិន​ជា​ពេលកន្លងមក​។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់ថា ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​តែងមាន​ការប្រែប្រួល​ដែលជា​ការសម្រេចចិត្ត​របស់​ផ្នែក​ឯកជន ដើម្បី​ឆ្លើយតប​ទៅនឹង​កត្តា​ទីផ្សារ រីឯ​ក្រសួង​កំពុង​ខិតខំ​ជំរុញ​ការងារ​ផលិតកម្ម​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ប្រទេស​នាំចូល ព្រមទាំង​ខិតខំ​ចរចា​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​កសិផល​ទាំងនោះ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ឱ្យបាន​កាន់តែច្រើន​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូពិកខេម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​ចិន បានធ្វើឱ្យ​មានការ​រអាក់រអួល​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​នេះ ពិសេស​ផ្លែ​ចេក​ស្រស់ និង​ស្វាយ កំពុងមាន​បញ្ហា ដោយសារតែ​ការ​រឹតបន្តឹង​នៅតាម​កំពង់ផែ​របស់​ប្រទេស​ចិន បាន​បណ្តាលឱ្យ​ទូ​កុងតឺន័រ​មួយចំនួន​ពី​វៀតណាម មិនអាច​ចូលទៅ​ចិន​បាន​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d