រដ្ឋាភិបាលចំណាយ៣០លានដុល្លារក្នុងមួយខែលើកម្មវិធីគាំពាសង្គម

រដ្ឋាភិបាលចំណាយ៣០លានដុល្លារក្នុងមួយខែលើកម្មវិធីគាំពាសង្គម

 

លោក​បណ្ឌិត​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ជាង​ ៣​០ ​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ ​ដើម្បី​អនុវត្ត​កម្មវិធី​គាំ​ពា​សង្គម​ ​ជាពិសេស​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​គាំពារ​សង្គម​ដ៏​រឹង​មាំ​ ​និរន្តរភាព​ ​និង​បរិ​យា​ប័ន្ន ​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​គោលដៅ​ទាំងអស់​។​

​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ ​បាន​និយាយ​ក្នុង​ពិធី​បើក​ “​ទិវា​ស​ប្តាហ៍​គាំពារ​សង្គម​” ​ថា​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ “​កម្មវិធី​ផ្ទេរ​ប្រាក់​សម្រាប់​ជន​ក្រីក្រ​ ​និង​គ្រួសារ​ងាយ​រងគ្រោះ​ ​ក្នុង​អំឡុង​ពេល​ ​ជំងឺ​កូ​វី​ដ​-​១​៩​” ​ដែល​ជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស​ដែល​នៅតែ​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន​។​

​លោក​បណ្ឌិត​ ​ព័ន្ធ​មុនី​រ័ត្ន ​បាន​បន្ថែម​ថា​ “​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ ​និង​កម្មវិធី​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​បរិ​បទ​នៃ​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ទម្រង់​ធម្មតា​ថ្មី​ឆ្នាំ​ ​២​០​២​១​-​២​០​២​៣​” ​ដែល​បាន​អនុម័ត​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​កំណត់​យ៉ាង​ច្បាស់​នូវ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

ដោយ៖ ជា វណ្ណៈ -AKP

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d