រដ្ឋ​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ ១០០​ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ SMEs នៅ​ឆ្នាំនេះ​

រដ្ឋ​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ ១០០​ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​ SMEs នៅ​ឆ្នាំនេះ​

 

ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​​ (SME Bank)​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ត្រៀម​កញ្ចប់​ថវិកា​គ្រោង​ប្រមាណ ១០០​ លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ទៅដល់ SMEs ដើម្បី​ជំរុញ​កំណើន និង​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​។​

​យោងតាម លោក លឹម អូន អគ្គ​នាយក SME Bank គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២៣ ធនាគារ​របស់លោក​បាន​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៩០ ​លាន​ដុល្លារ​ដល់​សហគ្រាស​ជាង ៣,២ ​ពាន់ តាមរយៈ​យន្តការ​ហិរញ្ញប្បទាន ២ សំខាន់ៗ ដូចជា គម្រោង​ហិរញ្ញប្បទាន​ដោយផ្ទាល់ និង​គម្រោង​សហ​ហិរញ្ញប្បទាន ដែល​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ចូលរួម​ជា​ដៃគូ​។ ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២៤ នេះ ធនាគារ​សហគ្រាស​ធុន​​តូច និង​មធ្យម​កម្ពុជា បានគ្រោង​កញ្ចប់​ថវិកា​ប្រមាណ ១០០​ លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ជូន​អតិថិជន​គោលដៅ​របស់ខ្លួន​។​

​លោក​បាន​ថ្លែងថា​៖ «​វិស័យ SME បាន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម នៅ​កម្ពុជា ហើយ​គោ​លន​យោ​បាយ និង​កម្មវិធី​គាំទ្រ​របស់​រាជ​រដ្ឋា​ភិ​​បាល​ក្នុង​ការផ្ដល់​ហិរញ្ញប្បទាន​តាមរយៈ​ធនាគារ SME ជា​បន្តបន្ទាប់​មាន​គោល​​បំណង​ធ្វើឱ្យ​វិស័យ SME កម្ពុជា មាន​ភាពល្អប្រសើរ និង​រួមចំណែក​ដល់​ការពង្រឹង​ភាព​ធន​នៃ​សេដ្ឋកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​»​។​

​លោក លឹម ហេង អនុប្រធាន​​សភាពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា ធនាគារ SMEs បានធ្វើ​សកម្មភាព​ល្អប្រសើរ ដោយ​​សារ​គាត់​បាន​ចុះ​ផ្ទាល់​ទៅដល់​ទីតាំង​របស់​អាជីវ​កម្ម​នានា​។​

​លោក​ថ្លែងថា​៖ «​ធនាគារ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ឥណទាន​ដើម្បី​ជំរុញ​សកម្មភាព​របស់ SMEs នាពេលនេះ​។ ប៉ុន្តែ​ខ្ញុំ​យល់ឃើញថា ទំហំ​ទឹកប្រាក់​នេះ​នៅមានកម្រិត​នៅឡើយ ដោយសារតែ​វិស័យ SMEs យើង​ត្រូវការ​ទឹក​​ប្រាក់​ច្រើនណាស់ ជាពិសេស​វិស័យ​កសិកម្ម​ដែល​កំពុង​ត្រូវ​​ការ​ធនធាន​ក្នុង​ការប្រមូលទិញ​កសិផល​ដូចជា ស្រូវ​ដើម្បី​ស្តុក​ទុក និង​ផលិតផល​នានា​ដើម្បី​កែច្នៃ​នាំចេញ ដូច្នេះ​ប្រសិនបើ SMEs មានលទ្ធភាព​ទទួល​ទុន​បាន​កាន់តែច្រើន​ដូចជា​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប គឺ​រឹតតែ​ប្រសើរ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់ថា ជាមួយ​គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ធនាគារ SMEs ដោយ​រដ្ឋា​ភិ​បាល​នេះ គឺ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្ក​ឱ្យ​រស់​ឡើងវិញ និង​បន្ត​និរន្តរភាព​របស់ SMEs​។​

​លោក​បាន​ថ្លែងថា​៖ «​ធនា​គារ​នេះ​បាន​ដើរតួនាទី​សំខាន់​ណាស់ ដោយសារតែ​ធនាគារ​នេះ​មិន​ត្រឹមតែ​ផ្តល់ទុន​ដល់ SMEs ប៉ុណ្ណោះ​ទេ គឺ​ខ្លួន​បានផ្តល់​ទាំង​បច្ចេកទេស​តាម​ប្រភេទ​អាជីវកម្ម និង​ការវិភាគ និង​ការសិក្សា​ស៊ីជម្រៅ​លម្អិត​សម្រាប់​ជួយ​ទៅដល់​វិស័យ SMEs ដូច្នេះ​យើងខ្ញុំ​យល់​ឃើញថា នេះ​គឺជា​ប្រភព​ទុន​មួយ​ដ៏​សំខាន់​សម្រាប់ SMEs យើង​កាន់តែ​រីកចម្រើន​ប្រសើរ​ជាង​មុន​បន្ថែមទៀត​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ម៉ៃ គុណមករា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d