រដ្ឋគ្រោងចុះបញ្ជីម្នាស់បាត់ដំបង និងស្រូវថ្មគោលជាម៉ាកសមូហភាព

រដ្ឋគ្រោងចុះបញ្ជីម្នាស់បាត់ដំបង និងស្រូវថ្មគោលជាម៉ាកសមូហភាព

 

ភ្នំពេញៈ ខេត្តបាត់ដំបង​គ្រោង​សិក្សា​នូវ​ផលិតផល​កសិកម្ម​សំខាន់ៗ​ចំនួន ​២ មុខ​ទៀត​របស់​ខេត្ត​ ដើម្បី​ចុះបញ្ជី​ជា “​ម៉ាក​សមូហភាព​” ក្នុង​គោលបំណង​លើកកម្ពស់ និង​រក្សា​កេរដំណែល​របស់​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន​ខេត្ត និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មកលេង​កម្សាន្ត​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែមីនា ឱ្យដឹងថា តាម​ផែនការ មន្ទីរ​សិក្សា និង​ចុះបញ្ជី​ផលិតផល “​ម៉ាក​សមូហភាព​” មាន​ចំនួន ៤ រួមមាន​ទី​ ១ ក្រូច​ពោធិ៍សាត់​បាន​ចុះ​រួម​ជាមួយ​នឹង​ក្រូច​ពោធិ៍សាត់​របស់​ខេត្ត​ពោធិ៍សាត់ ទី​ ២ ដូងខ្ទិះ​បាត់ដំបង​បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​រួចហើយ ប៉ុន្តែ​មិនទាន់​ចុះបញ្ជី ខណៈ​ ២​ មុខ​ទៀត ត្រៀម​នឹងសិក្សា​គឺ ១ ម្នាស់​បាត់ដំបង និង ទី​ ២ ស្រូវ​ថ្មគោល​។

លោក​បាន​ថ្លែងថា​៖ «​ជាទូទៅ មន្ទីរ​បានដាក់​កំណត់​គោលដៅ​ផលិតផល ៤ មុខ​។ ដំបូង​គេ គឺ​ក្រូចពោធិ៍សាត់ ប៉ុន្តែ​វា​ជាន់គ្នា​ជាមួយនឹង​ខេត្ត​ពោធិ៍សាត់ ដូច្នេះ​គេ​កំណត់​រួមទាំង​ក្រូច ពោធិ៍សាត់​នៃ​ខេត្តពោធិ៍សាត់​ធ្វើ​រួចហើយ​។ ក្រោយមកទៀត យើង​ធ្វើ​ដូងខ្ទិះ យើង​បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​រួច​ហើយ​ដែរ ប៉ុន្តែ​ការចុះបញ្ជី​ម៉ាក​សមូហភាព​មិនទាន់​ចុះ​នៅឡើយ​ទេ រង់ចាំ​ឱ្យ​គាត់​ស្ម័គ្រចិត្ត​ចងក្រង​ជា​សហគមន៍​ជាមុនសិន​»​។

លោក សួន វិជ្ជា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ថ្លែងថា ក្នុង​ការងារ​អភិវឌ្ឍន៍​ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ផលិតផល​សក្តានុពល​ក្នុង​ស្រុក​សំដៅ​ដល់​ការធ្វើ​ពិពិធកម្ម​មុខទំនិញ និង​ពិពិធកម្ម​ទីផ្សារ​នាំចេញ​របស់​ផលិតផល​កម្ពុជា នាយកដ្ឋាន​របស់​លោក​កំពុង​ធ្វើការ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ក្នុង​ការពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម សហគមន៍​កសិកម្ម សមាគម​ឱ្យប្រើ​ប្រាស់​កម្មសិទ្ធិបញ្ញា​ ដើម្បី​ជំរុញ​ផ្សព្វផ្សាយ អភិវឌ្ឍ​អាជីវកម្ម និង​ផលិតផល​របស់ខ្លួន​តាមរយៈ​គម្រោង​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក ព្រមទាំង​បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​សក្តានុពល ដូចជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ក្រូច​ត្លុង​កោះទ្រង់ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី និង​គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បន្ថែមទៀត ដូចជា “​អំបិល និង​ផ្កា អំបិល​កំពត​” “​បង្កង​តាកែវ​” និង “​ទឹកត្រី​កំពត​”​។

លោក​ថ្លែងបន្តថា ក្រៅពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នាយកដ្ឋាន​លោក​បាន​ចុះបញ្ជី​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​”; “​អំបុក​កំពង់ធំ​”“​អង្ករ​ព្រះវិហារ​”; និង​គ្រោង​ចុះ​បន្ថែម​នូវ​ម៉ាក​សមូហភាព​ដូចជា ៖ “​ចម្លាក់​ប្រាក់​ស្ពាន់​ខេត្តកណ្តាល​”; “​ក្រូច​ពោធិ៍សាត់​”; និង “​នំបញ្ចុក​សៀមរាប​”​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ នៅ ស៊ីវុត្ថា

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d