យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ពានរង្វាន់ធុរកិច្ចថ្មីចំនួន ៣ ត្រូវបានផ្តល់នៅក្នុងកម្មវិធី Digital SME Accelerator Program នៃមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ។
ក្រុម Team Delightech ទទួលបានចំណាត់ថ្នាក់លេខមួយ ខណៈដែលក្រុមឈ្នះបន្ទាប់ចំនួនពីរគឺ Homeapp Asia និង Coin Cloud ។
ក្រុមធុរកិច្ចថ្មីចំនួន៨ក្រុម បានឡើងនិយាយអំពីគំនិតអាជីវកម្មរបស់ពួកគេទៅកាន់ចៅក្រមបួននាក់មកពីវិស័យរដ្ឋាភិបាល និងឯកជននៅក្នុង “កម្មវិធីជួបផ្ទាល់(Demo day)” កាលពីម្សិលមិញដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីនេះ។
“កម្មវិធីជួបផ្ទាល់” ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ លោកបណ្ឌិត ហ៊ុល សេងហេង អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ អ្នកដាក់ពិន្ទុ និងភ្ញៀវកិត្តិយសផ្សេងទៀត។
កម្មវិធី Digital SME Accelerator Programme ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ និងសហការរៀបចំដោយ Khmer Entreprise អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ប្រចាំប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការស្វីសមេគង្គ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ: ជា វណ្ណៈ – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៏មាន: ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ១៦ ខែធ្នូ ឆ្នាំ២០២១