របាយការណ៍ផ្លូវការមួយបានបង្ហាញកាលពីថ្ងៃចន្ទថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានតម្លៃ ២២.៤ពាន់លានដុល្លារក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០២២ កើនឡើង ១៩.៧ភាគរយ ពី ១៨.៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់ព្រះរាជាណាចក្រមានតម្លៃ៩.៤១ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ៣៤.៥ភាគរយ ធៀបនឹងឆ្នាំកន្លងមក ហើយការនាំចូលសរុបកើនដល់ ១៣ពាន់លានដុល្លារ កើនឡើង ១១ភាគរយ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
របាយការណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី ដោយបានបន្ថែមថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនបានកើនឡើងដល់ ៤.៩៩ពាន់លានដុល្លារ កើនឡើង២៦ភាគរយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានចាត់ទុកកំណើនគួរឱ្យកត់សម្គាល់នេះ គឺដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់របស់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ។
លោកបានប្រាប់ស៊ីនហួថា “ប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 កតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) គឺជាកត្តាសំខាន់សម្រាប់ជំរុញកំណើនពាណិជ្ជកម្មរបស់យើង” ។
“យើងរំពឹងថានិន្នាការកើនឡើងនឹងបន្តពេញមួយឆ្នាំនេះ និងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ ស៊ីនហួ
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២