ពាណិជ្ជកម្មឌីជីថលមានកំណើនគួរឲ្យកត់សម្គាល់នៅកម្ពុជា

ពាណិជ្ជកម្មឌីជីថលមានកំណើនគួរឲ្យកត់សម្គាល់នៅកម្ពុជា

 

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចដ៏ស្វាហាប់ និងធន់របស់ប្រទេសកម្ពុជា ដោយសារគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ឌីជីថលូបនីយកម្ម។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងសុន្ទរកថាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សេដ្ឋកិច្ចឌីជីថលកម្ពុជា និងការចូលរួមជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល និងសេដ្ឋកិច្ចប្រកបដោយចីរភាពនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា” (ERIA Digital Innovation and Sustainable Economy Center-E-DISC) កាលពីថ្ងៃចន្ទ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ។

លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា ក្រសួងបានអនុវត្តគោលនយោបាយ និងកម្មវិធីដើម្បីជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្មឌីជីថល ដោយលោកស្រីបានបន្ថែមថា “វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថលនៅកម្ពុជាបច្ចុប្បន្នកំពុងមានកំណើនគួរឱ្យកត់សម្គាល់បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ដែលបង្ហាញពីភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកជំទាវបានបន្ថែមថា វិស័យនេះត្រូវបានជំរុញដោយសហគ្រិនដែលមានការច្នៃប្រឌិត ប្រជាជនវ័យក្មេង និងការកើនឡើងនៃកម្រិតនៃទំនាក់ទំនងអន្តរឌីជីថល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបន្តទៀតថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសង្គម និងសេដ្ឋកិច្ច។

ការអភិវឌ្ឍន៍អាជីវកម្មឌីជីថលគឺជាសសរស្តម្ភមួយក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងក្របខណ្ឌគោលនយោបាយសង្គមនៃប្រទេសកម្ពុជាឆ្នាំ២០២១-២០៣៥ ដែលផ្តោតលើការជួយដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងធុរកិច្ចថ្មី តាមរយៈការពង្រឹងភាពជាសហគ្រិន និងលើកកម្ពស់ធុរកិច្ចថ្មី ទាក់ទងនឹងសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជាបានមានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់អ៊ីនធឺណិត និងការចាប់យកការប្រើប្រាស់ស្មាតហ្វូនដែលកើនឡើង បានរួមចំណែកដល់វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថលនៅកម្ពុជា។

លោក ឈិន កេន បានប្រាប់កាសែតខ្មែរថាមស៍ថា «និន្នាការនេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាជនកម្ពុជាឥឡូវមានទំនាក់ទំនងគ្នាជាមួយនឹងទូរសព្ទស្មាតហ្វូន។ ជាពិសេសវាជួយដល់អាជីវកម្មដែលផ្អែកលើឌីជីថល”។

សម្រាប់ព័ត៌មានទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ Chea Vanyuth

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d