ពាណិជ្ជកម្មកម្ពុជា-ជប៉ុនកើនឡើងដល់១៨០លានដុល្លារក្នុងខែមករា

ពាណិជ្ជកម្មកម្ពុជា-ជប៉ុនកើនឡើងដល់១៨០លានដុល្លារក្នុងខែមករា

 

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានកើនឡើង ២,១ ភាគរយដល់ ១៨១ លានដុល្លារក្នុងខែមករាឆ្នាំនេះ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។

តួលេខរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញថា កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៤២ លានដុល្លារទៅកាន់ប្រទេសអាស៊ីបូព៌ា កើនឡើង ១,៧ ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។

​កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​ដែល​មាន​តម្លៃ ៣៩ លាន​ដុល្លារ កើនឡើង ៣,៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។

JETRO បានចុះបញ្ជីសម្លៀកបំពាក់ និងគ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិច ជាការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់ប្រទេសជប៉ុន និងគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិច និងផលិតផលបច្ចេកវិទ្យា ដែលជាការនាំចូលសំខាន់។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថាចក្រកម្ពុជា មានគោលបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន រួមទាំងប្រទេសជប៉ុនផងដែរ។

កាលពីខែកុម្ភៈ ក្រសួងពាណិជ្ជកម្ម និងសមាគមជប៉ុន-កម្ពុជា បានពិភាក្សាគ្នាសិក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងលើកកម្ពស់បរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និយាយថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងពាណិជ្ជកម្ម និងទេសចរណ៍ និងការវិនិយោគក្នុងវិស័យផ្សេងៗទៀត។

លោកបន្តថាវិនិយោគិនជប៉ុនក៏បាននាំយកលំហូរនៃបច្ចេកវិទ្យា ចំណេះដឹង និងជំនាញពី​ការវិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន (FDI) និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA)​ ផងដែរ។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​​ក្រសួ​ពាណិជ្ជកម្ម និយាយថា ក្រុមការងារមួយត្រូវបានបង្កើតឡើងដើម្បីពិភាក្សាទ្វេភាគីជាមួយភាគីជប៉ុនអំពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

លោកបន្តថា៖ «ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនបានបង្ហាញពីការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី ការទូត និងកិច្ចសហប្រតិបត្តិការផ្សេងទៀតគឺល្អ។ ទាំងនេះបង្កឲ្យមានភាព​ងាយ​ស្រួល​ក្នុង​ការ​នាំ​មុខ​ការ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី»។

យោងតាម ​​JETRO កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២,៣៣២ លានដុល្លារ។ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ជប៉ុន​ដែល​មាន​តម្លៃ ១,៧៥២ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដែលជាការកើនឡើង ៨,៤ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ជា វណ្ណយុទ្ធ

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d