ផលិតផលខ្មែរដាក់តាំងនៅផ្សារកាកបាទក្រហមការទូតក្នុងប្រទេសថៃ

ផលិតផលខ្មែរដាក់តាំងនៅផ្សារកាកបាទក្រហមការទូតក្នុងប្រទេសថៃ

 

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានចាប់ដៃគូជាមួយវិស័យឯកជននាំយកផលិតផលកម្ពុជាចំនួន៣០មុខមកលក់នៅពិព័ណផ្សារកាកបាទក្រហមការទូតលើកទី៥៥ (55th Diplomatic Red Cross Bazaar) ក្នុងគោលបំណង ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមីនា ។

នៅថ្ងៃបើកកម្មវិធីស្តង់របស់កម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សារិនថន រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ អ្នកការទូត និងភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាជនថៃផងដែរ។

បើតាមលោក អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ផលិតផលដែលដាក់តាំងបង្ហាញ ក្នុង ព្រឹត្តិការណ៍នេះមានផលិតផល GI ដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ អង្ករពិសេស សូត្រពិសេស គ្រាប់ស្វាយចន្ទី ផ្កាអំបិល ទឹកឃ្មុំធម្មជាតិ ត្បូង និងគ្រឿងអលង្ការ។

ផ្សារកាកបាទក្រហមការទូតត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ១៩៦៧ ហើយឥឡូវនេះគឺជាព្រឹត្តិការណ៍ ដ៏ជោគជ័យ និងពេញនិយមក្នុងចំណោមប្រជាជនថៃ និងភ្ញៀវទេសចរបរទេស។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ជា វណ្ណៈ – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ពផ្សាយ៖ ថ្ងៃទី៥​ ខែមីនា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d