បារាំងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជា

បារាំងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជា

 

មន្ត្រីជាន់ខ្ពស់​បារាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន និង​ធុរជន​របស់ខ្លួន​បង្កើន​ការវិនិយោគ និង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ដោយសារតែ​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ គួបផ្សំ​នឹង​បរិយាកាស​វិនិយោគ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក Olivier Becht រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​បាន​ដឹកនាំ​គណៈប្រតិភូ និង​ធុរជន​បារាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ពីថ្ងៃ​ទី ២៤-២៥ ខែមករា ដែល​អមដំណើរ​ដោយ​គណៈប្រតិភូ​ធុរជន​ដឹកនាំ​ដោយ​សហព័ន្ធ​ធុរកិច្ច​បារាំង MEDEF International និង Business France នៅក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ការទូត និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ ២​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ​មាន​ជំនួប​ផ្សេងៗ​ជាមួយ​សហគមន៍​បារាំង​នៅ​កម្ពុជា ពិសេស​តំណាង​សហគមន៍​ធុរកិច្ច​បារាំង​ដ៏​រស់​រវើក​។ មាន​ពលរដ្ឋ​បារាំង​ប្រមាណ ៥ ០០០​ នាក់​កំពុង​រស់នៅ​កម្ពុជា បាន​ចុះបញ្ជី​នៅ​ស្ថានទូត​។​

​ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ​២៥​ មករា លោក Olivier Becht បានឱ្យដឹង​តាមរយៈ​លោក អ៊ាង សុផល្លែត ដែលជា​ជំនួយការ​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ថា គណៈប្រតិភូ​វិនិយោគ​បារាំង​មាន​ជំនឿ​លើ​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ឈរលើ​មូល​ហេតុថា កម្ពុជា​បានចាប់ផ្តើម​ពី​ចំណុចសូន្យ ហើយ​បាន​បំបែក​ឯកទគ្គកម្ម​លើ​អត្រាកំណើន​សេដ្ឋកិច្ច​៧​ភាគរយ​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​, កម្ពុជា​បន្តធ្វើ​កំណែទម្រង់​ដែល​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ​, កម្ពុជា កំពុងមាន​ប្រជាពលរដ្ឋ​មាន​ចំណូល​កម្រិត​មធ្យម​ច្រើន​។​

​លោក Olivier បាន​និយាយថា​៖ «​ឈរលើ​មូលហេតុ​ទាំងអស់​នេះហើយ ដែលនាំឱ្យ​អ្នកវិនិយោគ​បារាំង សម្រេចចិត្ត​ធ្វើការ​ជាមួយ​កម្ពុជា​លើ​ការស្វែងរក​ការវិនិយោគ​លើ​រថភ្លើង​ល្បឿន​លឿន ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គោក និង​អាកាស សំណង់ ថាមពល និង​វិស័យ​ដទៃទៀត​»​។​

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ទីនេះ

 

រៀបរៀងដោយ៖ ម៉ៃ គុណមករា

ប្រភព៖​ ភ្នំពេញប៉ុស្តិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ២៦​​ មករា​ ២០២៣

 

https://pafipayakumbuhkab.org slot thailand slot 4d