នាយករដ្ឋមន្ត្រី​៖​ ​សហគ្រិន​កម្ពុជា​ ​នឹង​ប្រើប្រាស់​វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​A​l​i​b​a​b​a​ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ទី​ផ្សារ​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ​

នាយករដ្ឋមន្ត្រី​៖​ ​សហគ្រិន​កម្ពុជា​ ​នឹង​ប្រើប្រាស់​វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​A​l​i​b​a​b​a​ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ទី​ផ្សារ​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ​

 

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​កម្ពុជា​ ​បាន​ទទួល​ជួប​លោកស្រី​ ​W​e​n J​i​a​ ​ប្រធាន​ផ្នែក​កិច្ច​ការសាធារណៈ​របស់​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​Group​ ​ក្នុង​អំឡុង​នៃ​ការចូលរួម​កិច្ចប្រជុំ​វេទិកា​ផ្លូវ​ ​និង​ខ្សែក្រវាត់​លើក​ទី​៣​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​កាល​ពីម្សិលមិញ​។​

​ក្នុង​ជំនួប​សម្តែង​ការគួរសម​ ​លោកស្រី​ ​W​e​n J​i​a​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ឆ្លៀតពេល​វេលា​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ “​អនុស្សារ​ណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​ជាមួយនឹង​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​របស់​ប្រទេស​ចិន​” ​ដើម្បី​ដាក់​លក់​ដោយ​ត្រង់​នូវ​ផលិតផល​កម្ពុជា​លើ​ទី​ផ្សារ​ចិន​ ​ក៏ដូចជា​បណ្តា​ប្រទេស​អា​ស៊ាន​ ​តាមរយៈ​ “​វេទិកា​ពាណិជ្ជកម្ម​សកល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​-​Platform​ ​e​W​T​P​)” ​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​។​

លោកស្រី​បាន​ជម្រាប​ជូន​នាយករដ្ឋមន្ត្រី​កម្ពុជា​អំពី​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​ដោយ​បច្ចុប្បន្ននេះ​ ​មាន​អតិថិជន​សរុប​ចំនួន​ប្រមាណ​ ​១​.​៣​០​០​ ​លាន​នាក់​ ​នៅ​ទូ​ទាំងសកល​លោក​ ​ហើយ​ក្រុមហ៊ុន​ក៏បាន​ដាក់​លក់​នូវ​ផលិតផល​កម្ពុជា​តាមរយៈ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និករ​ប​ស់​ខ្លួន​ដូចជា​ ​អង្ករ​ ​និង​ផ្លែ​មាន​ ​ជាដើម​ ​។​

​ទន្ទឹម​នឹង​នេះ​ ​លោកស្រី​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​ក៏​ផ្តល់​វេទិកា​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​សម្រាប់​ប្រជាជន​ចិន​ប្រើប្រាស់​ ​ក្នុង​ការ​ស្នើសុំ​ទិដ្ឋាការ​កម្ពុជា​ ​ផង​ដែរ​ ​ហើយ​សេវាកម្ម​នេះ​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ខ្ពស់​ ​និង​មាន​ចំនួន​អ្នកស្នើ​សុំ​កើន​ទ្បើ​ង​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ ​។​

​ជា​កិច្ច​ឆ្លើយតប​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ដល់​ក្រុមហ៊ុន​ ​A​l​i​b​a​b​a​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​-​សហគ្រាស​ ​ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ​តាមរយៈ​ការ​នាំ​យក​ផលិតផល​ ​និង​សេវាកម្ម​កម្ពុជា​ ​ទៅកាន់​ទី​ផ្សារ​ពិភពលោក​ ​ហើយ​ឯកឧត្តម​បណ្ឌិត​ក៏មាន​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ ​សហគ្រិន​កម្ពុជា​ ​នឹង​ប្រើប្រាស់​វេទិកា​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​A​l​i​b​a​b​a​ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ទី​ផ្សារ​អន្តរជាតិ​អោយ​បាន​ពេញលេញ​។​ ​A​K​P​-C.N​i​k​a

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ទីនេះ

 

 

ដោយ៖ AKP-C.Nika

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ខ្មែរថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d