បញ្ហាប្រឈមជាបន្តបន្ទាប់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ និងការរិចរិលនៃធនធានធម្មជាតិនាំឱ្យមានសំណួរមួយ៖ តើអាហារត្រូវបានផលិតប្រកបដោយនិរន្តរភាពដើម្បីបំពេញតម្រូវការនៃចំនួនប្រជាជនដែលកំពុងកើនឡើងយ៉ាងដូចម្តេច? ភាគីពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងវិស័យកសិ-ម្ហូបអាហារបាននឹងកំពុងសម្លឹងមើលពីរបៀបនុវានុវត្តន៍កសិកម្មដែលអាចធានាបាននូវកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រព័ន្ធកសិកម្ម និងអាហាររបស់កម្ពុជា។
លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) បានពន្យល់ថា ប្រហែលចំនួន ១.៩លានគ្រួសារនៅក្នុងប្រទេសកម្ពុជាកំពុងប្រកបរបរកសិកម្មដើម្បីចិញ្ចឹមប្រជាជនប្រមាណ ១៥.៨ លាននាក់។ ដូច្នេះកសិករ អ្នកនេសាទ និងកម្មករព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជាទាំងអស់។
លោកបានកត់សម្គាល់ថា ក្នុងឆ្នាំ២០១២ កសិករម្នាក់ត្រូវចិញ្ចឹមមនុស្ស២,៨នាក់ ប៉ុន្តែដល់ឆ្នាំ២០៣០ កសិករម្នាក់ត្រូវចិញ្ចឹមដល់ទៅ៤,៥នាក់។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ ការបង្កើតថ្មីនៃកម្លាំងពលកម្មដ៏សំខាន់គឺត្រូវបានតម្រូវនៅក្នុងប្រព័ន្ធកសិ-អាហារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដែលបានចេញផ្សាយកាលពីម្សិលមិញ ដើម្បីបង្កើនការកំណត់អត្តសញ្ញាណ និងការអភិវឌ្ឍនវានុវត្តន៍កសិកម្មថ្មីៗ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (DEAF) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ដោយមានការគាំទ្រពី FAO កំពុងរួមគ្នារៀបចំពិព័រណ៍ទីផ្សារកសិកម្ម និងពិព័រណ៍នុវានុវត្តន៍ក្រោមប្រធានបទ “នុវានុវត្តន៍សម្រាប់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព និងកសិកម្មដែលធន់នឹងអាកាសធាតុ។”
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ AKP
ព័ត៌មាន៖ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២