ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យប្រើប្រាស់នូវការទូទាត់ឆ្លងដែនតាម QRកូដ រវាងកម្ពុជា និងវៀតណាមដើម្បីសម្រួលដល់ការទូទាត់ទំនិញ សេវាកម្មផ្សេងៗ និងរួមចំណែកលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា “បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមQRកូដ ជាមួយនឹងប្រទេសថៃបានជោគជ័យ ធនាគារ អេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាម QRកូដ ជាមួយនឹងប្រទេសសមាជិកអាស៊ានចំនួន ២ រួមមាន ប្រទេសឡាវ និង វៀតណាម បន្ទាប់ពីបានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។
ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងវៀតណាម និងកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារគោលសម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលបំណងលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងតំបន់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ដើម្បីអានអត្តបទពេញ សូមចុចទីនេះ
ដោយ ៖ AKP
កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣
ព័ត៌មាន ៖ ខ្មែរ ថាមស៏