ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤.៥% នៅឆ្នាំនេះ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតដល់ ៥.៥% នៅឆ្នាំ២០២៣។
របាយការណ៍បានបន្តថា សេដ្ឋកិច្ចកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ មិនត្រូវបានរំពឹងថានឹងងើបឡើងវិញដល់កម្រិតដែលមានពីមុននោះទេ។
វត្តមានរបស់វីរុសបំលែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងស្របតាមការកើនឡើងហានិភ័យផ្នែកហិរញ្ញវត្ថុ ដែលកើតឡើងជាមួយនឹងការកើនឡើងនៃបំណុល និងភាពងាយរងគ្រោះចំពោះគ្រោះមហន្តរាយធម្មជាតិ និងហេតុការដែលពាក់ព័ន្ធអាកាសធាតុ។
របាយការណ៍បន្តថា ហានិភ័យនៃការឆ្លងឡើងវិញនៃជំងឺកូវីដ-១៩ អាចនឹងពន្យឺតការស្ទុះងើបសេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេស វិស័យសេវាកម្មសំណង់ និងអចលនទ្រព្យក្រោយឆ្នាំ ២០២១ នឹងត្រូវបានកែសម្រួលពី ៤%ទៅជាង ២% បន្ទាប់ពីវិស័យទេសចរណ៍ និងការធ្វើដំណើរ។
វាត្រូវបានគេប៉ាន់ប្រមាណថាការងារប្រហែល២លានកន្លែងត្រូវបានបង្កើតឡើង និងបានរួមចំណែកមួយភាគបួននៃផលិតផលក្នុងស្រុកសរុបក្នុងអំឡុងមុនពេលការរីករាលដាលនៃជំងឺរាតត្បាត។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ចរបស់កម្ពុជានឹងស្ថិតក្នុងរង្វង់ប្រហែល ៥.៥% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្ម។ សកម្មភាពសំខាន់ៗដែលជួយជំរុញតម្រូវការនាំចេញរបស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចលើស ៥% នៅឆ្នាំ២០២២ ដោយសារការនាំចេញផលិតផលកសិកម្ម៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ ខ្មែរថាមស៍
ព័ត៌មានៈ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី១៣ ខែមករា ឆ្នាំ២០២២