ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសនឹងកើន៥% ក្នុងឆ្នាំ២០២២ ដោយសារតែការរំពឹងទុកនៃការស្ទុះងើបឡើងវិញជាសកល ទោះបីជាមានការលេចចេញនូវវីរុសបំលែងថ្មីក៏ដោយ។
ធនគារបាននិយាយទៀតថា សេដ្ឋកិច្ចបានកើនឡើងប្រហែល ៣% កាលពីឆ្នាំមុន ដោយមានការចាប់ផ្តើមឡើងវិញនូវសកម្មភាពក្នុងស្រុក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះ ៣.១% កាលពីឆ្នាំមុនដែលផ្ទុយពីឆ្នាំនេះ និងត្រូវបានពង្រឹងបន្ថែមទៀតនៅឆ្នាំ ២០២២នេះបើយោងតាម Fitch Solutions នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន។
វាបានព្យាករណ៍ពីផលិតផលក្នុងស្រុកសរុប (Real GDP) មាន ២.៥% នៅឆ្នាំ២០២១ និង ៤.៧% នៅឆ្នាំ ២០២២។
សម្ព័ន្ធក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ឥណទានបាននិយាយថា “ការព្យាករណ៍របស់យើងបន្តឆ្លុះបញ្ចាំងពីទស្សនវិស័យកំសោយសម្រាប់កំណើនសេវាកម្មចំពេលមានការអូសបន្លាយរបស់ប្រទេសក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ថ្មីរបស់ខ្លួននៅឆ្នាំ ២០២១ ក៏ដូចជាការងើបឡើងវិញយឺតក្នុងវិស័យទេសចរណ៍នៅឆ្នាំ ២០២២”។
ធនាគារកណ្តាលបានកំណត់អត្រាអតិផរណានៅត្រឹម ២.៦% ក្នុងឆ្នាំ២០២២ ធ្លាក់ចុះពី ២.៩% នៅឆ្នាំ ២០២១ ហើយបាននិយាយថា អត្រាប្តូរប្រាក់នៃរូបិយប័ណ្ណក្នុងស្រុកនឹងនៅតែមានស្ថេរភាពគឺប្រហែល ៤,០៧៥ រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ធនាគារជាតិបានចេញផ្សាយរបាយការណ៍ ‘ម៉ាក្រូសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១ និង ទស្សនវិស័យ សម្រាប់ឆ្នាំ ២០២២’ នៅថ្ងៃទី៣១ ខែធ្នូ។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយៈ ខ្មែរថាមស៍
ព័ត៌មានៈ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី៧ ខែមករា ឆ្នាំ២០២២