​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី កើន​ដល់​ជិត $១,១ ​ពាន់​លាន​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី កើន​ដល់​ជិត $១,១ ​ពាន់​លាន​

 

ភ្នំពេញៈ ឥណ្ឌូនេស៊ី​បាន​រំកិល​ខ្លួន​ពី​លេខ​រៀង​ទី ​១២ មក​លេខ​រៀង​ទី ​៦​ ក្នុងនាម​ជា​ប្រទេស​មាន​ទំនាក់ទំនង​ពា​ណិ​ជ្ជ​កម្ម​ធំជាងគេ​ជាមួយនឹង​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ចរាចរ​ណ៍​ទំនិញ​រវាង​ប្រទេស​ទាំង ២ មានទឹក​​ប្រាក់​សរុប​ជិត ១,១​ ពាន់​លាន​ដុល្លារ កើន​ជិត ១៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

យោងតាម​តារាង​ស្ថិតិ​របស់ GDCE ចរាចរណ៍​ទំនិញ​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី ក្នុង​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់ ១,០៩ ​ពាន់​លាន​ដុល្លារ កើនឡើង ១៤,៦​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៩៤៨,៥៣ លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី ស្មើនឹង ២,៣២​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អន្តរជាតិ ក្នុង​ឆ្នាំ​ ២០២៣ ដែលមាន ៤៦,៨៣​ ពាន់​លាន​ដុល្លារ​។ សម្រាប់​ទឹកប្រាក់​សរុប​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ចំនួន ៩២,៧៤​ លាន​ដុល្លារ កើនឡើង ១៥១,៧​ ភាគរយ និង​ទំនិញ​ឥណ្ឌូនេស៊ី​នាំ​ចូលមក​កម្ពុជា ៩៩៤,៦ ​លាន​ដុល្លារ កើនឡើង ៩,១ ភាគរយ​។​

​ផ្អែក​តាម GDCE គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣ មាន​ឱនភាព ៩០១,៨៦​ លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ ​២០២២ មាន​ចំនួន ៨៧៤,៨៥​ លាន​ដុល្លារ​។ ឥណ្ឌូនេស៊ី បាន​ឡើង​ពី​លេខ​រៀង​ទី ​១២ ក្នុង​ឆ្នាំ​ ២០២២ មក​លេខ ៦ ក្នុងនាម​ជា​ប្រទេស​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ជាមួយ​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។​

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ថា ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ជាស​មា​ជិ​ក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ នឹង​កើនឡើង​ថែមទៀត ពិសេស​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ​។ លោក​បន្តថា ទោះយ៉ាងណា​ដោយសារ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​នៅមាន​ឱន​ភាព​ច្រើន ដូច្នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​ផលិត​ទំនិញ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​បញ្ជាក់ថា​៖«​ការកើនឡើង​ទំហំ​ពាណិជ្ជកម្ម គឺ​បញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ប្រ​​ទេស​ទាំង​ ២ ប៉ុន្តែ​សម្រាប់​គម្លាត​រវាង​ទឹកប្រាក់​នាំចេញ គឺ​ទាមទារ​កម្ពុជា​ឱ្យ​ខិតខំ​ថែមទៀត​។ ឥណ្ឌូនេស៊ី ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ដូច្នេះ​បើ​ទំនិញ​របស់​យើង​អាច​ជ្រៀត​ចូលកាន់​តែ​ច្រើន​នោះ គឺជា​ការល្អ​ណាស់​»​។​

​លោក​បន្តថា តាមរយៈ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​កម្ពុជា លោក​រំពឹងថា ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​កើន​ឡើង​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៤ នេះ​។​

សម្រាប់អត្ថបទទាំងស្រុង  សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d