ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជំរុញឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បង្កើនសកម្មភាពការងារថែមទៀត ដើម្បីជួយដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជំរុញឲ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បង្កើនសកម្មភាពការងារថែមទៀត ដើម្បីជួយដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម

 

កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ខិតខំជំរុញសកម្មភាព ការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យម កាន់តែរីចម្រើន និងផលិតផលិតផលត្រូវស្តង់ដារមានទីផ្សារ និងអាចនាំចេញលក់នៅក្រៅប្រទេសបានកាន់តែច្រើនទៀត។

ការជំរុញបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ (FASMEC) នារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងសង្គមក្នុងនោះ តាមស្ថិតិសរុបផ្នែកកម្មន្តសាល មានសហគ្រាសជាង ៤ម៉ឺនមូលដ្ឋាន បានរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឲ្យអស់លទ្ធភាពនៃសក្តានុពលធនធានក្នុងស្រុក និងការទទួលយកនូវការផ្ទេរ បច្ចេកវិទ្យាថ្មីៗ។

លោកបណ្ឌិត ចម ប្រសិទ្ធ បានកោតសរសើរលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានដឹកនាំធ្វើសកម្មភាពជាច្រើន ក្នុងឆ្នាំ២០២២ ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាន់តែមានភាពរីកចម្រើន។

លោកទេសរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងឆ្នាំ២០២៣នេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងបន្តថ្មី សកម្មភាពកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយដល់សហត្រាធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្ម របស់ពួកគេឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយសង្ឃឹមថា ដៃគូសហការទាំងអស់របស់ FASMEC នឹងបន្តសហការជាមួយគា្នធ្វើសកម្មភាពជាច្រើនទៀត ដើម្បីជួយដល់សហគ្រាសរបស់យើង។

លោកឧកញ៉ា តែ តាំងប៉ បានសំដែងនូវសេចក្តីសោមនស្សរំភើបរីករាយក្រៃលែង ដោយបានការផ្តល់កិត្តិយសពីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រួមទាំងវត្តមានរបស់លោកឧកញ៉ា លោក លោកស្រី ដែលមានវត្តមាននៅក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធលការងារឆ្នាំ២០២២ និងលើកទិលដៅ ការងារឆ្នាំ២០២៣ ថ្ងៃនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែក សមិទ្ធិផលការងារឆ្នាំ២០២២ ដែល FASMEC សម្រេចបាន និងផែនការបន្ទាប់សម្រាប់ឆ្នាំ២០២៣ និងគោលបំណងសំខាន់មួយទៀត គឺផ្តល់ឱកាសឲ្យសហគ្រាសដែលជាសមាជិករបស់ FASMEC នៅតាមបណ្តាលខេត្តនានា បានតាំងបង្ហាញនៅផលិតផលរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែរឹងមាំឡើងថែមទៀត។

ក្នុងសន្និបាតក៏មានការចូលរួមធ្វើបទបង្ហាញអំពីសេវាកម្ម និងផលិតផលរបស់ធនាគាដៃគូ និងក្រុមហ៊ុនដៃគូមួយចំនួនផងដែរ ដែលការធ្វើបទបង្ហាញទាំងអស់នេះគឺមានសារ:សំខាន់សំរាប់សមាជិកទាំងអស់របស់ FASMEC បានទទួលនៅសេវាកម្ម និង កម្ចីពីធនាគារដៃគូនានារបស់ FASMEC ក្នុងអាត្រាការប្រាក់មួយដែលសមរម្យ។

សន្និបាតបូកសរុបនេះ មានការរៀបចំដោយ FASMEC ទទួលបានការរគាំទ្រនិងឧបត្ថម្ភធំសហគ្រិនខ្មែរ និងមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម, សហគ្រិនខ្មែរ, ធនាគារវីង ធនាគាកាណាឌីយ៉ា, ធនាគារសហគ្រាសធុនតូចនិងមធ្យម, ធនាគារ AMK ធនាគារ LOLC, ធនាគារហ្វីលីព, ធនាគារអេស៊ីលីដា, ក្រុមហ៊ុនមិត្តហ្វូន, ក្រុមហ៊ុនធានារ៉ាប់រងអីទីកា, ក្រុមហ៊ុន AAP Group, ក្រុមហ៊ុន ស៊ីប៊ែល, ក្រុមហ៊ុនអេស៉ីតាបាអូ។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

រៀបរៀងដោយ៖ Fresh News

ប្រភពដើម៖​​ Fresh News

ថ្ងៃបោះពុម្ពផ្សាយ៖ ១០ កុម្ភៈ ២០២៣

https://pafipayakumbuhkab.org slot thailand slot 4d