ទុន​ក្រុមហ៊ុន​ចុះបញ្ជី​តាម​អន​ឡាញមាន​ជិត $៩​​​ ពាន់​លាន

ទុន​ក្រុមហ៊ុន​ចុះបញ្ជី​តាម​អន​ឡាញមាន​ជិត $៩​​​ ពាន់​លាន

 

ក្រុមហ៊ុន​អាជីវកម្ម​ជាង ៣​ ម៉ឺន​ ដែលមាន​ដើមទុន​សរុប​ជិត ៩​ ពាន់​លាន​ដុល្លារ​ បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​​វិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ ខណៈ​កាលពីដើមឆ្នាំ ​២០២៣ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ២០ ៦៩៣ និង​មាន​ដើមទុន​ជាង ៥,៨១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​

​បើតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់ Online Business Registration Service គិត​ត្រឹម​ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២៣ ចំនួន​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​សរុប ៣០​ ២១៧ ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៨,៨១​ ពាន់​លាន​ដុល្លារ​។ កាលពីដើមឆ្នាំ​ ២០២៣ (​ថ្ងៃទី ​២ ខែមករា​) ក្រុមហ៊ុន​ដែល​បានទទួល​ជោគជ័យ​លើ​ការចុះបញ្ជី មាន​ ២០ ៦៩៣ ​ក្រុមហ៊ុន និង​មាន​ដើមទុន​ចុះបញ្ជី ៥,៨១​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​តារាង​គឺ​ក្នុងចំណោម​ទុនវិនិយោគ​ទាំង ៨,៨១​ ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាងសង់​អគារ មាន​ដើមទុន​ប្រមាណ ១,១ ​ពាន់​លាន​ដុល្លារ ស្មើ ១២,៤ ​ភាគរយ​, សកម្មភាព​សេវាកម្ម​ស្នាក់នៅ ៩៤៥ ​លាន​ដុល្លារ ស្មើនឹង ១០,៧​ ភាគរយ ផ្នែក​អចលនទ្រព្យ​(​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) ៩៤៥​ លាន​ដុល្លារ ស្មើ ១០,៧ ​ភាគរយ​,​សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៨៥ ​លាន​ដុល្លារ ស្មើ ​៥,៥​ ភាគរយ​, កម្មន្តសាល​សម្លៀក​បំ​​ពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៤៥៥ ​លាន​ដុល្លារ ស្មើនឹង ៥,២​ ភាគរយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន​ប្រមាណ ៤,៨៩​ ពាន់​លាន​ដុល្លារ ស្មើ ៥៥,៥​ ភាគរយ​។​

Online Business Registration Service ឱ្យដឹងទៀតថា ក្រៅពីនេះ​ក្រុមហ៊ុន​ខាងលើ ក៏មាន​ក្រុមហ៊ុន ​១៦ ៨៨៦ ​ផ្សេងទៀត​ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក និង​ចំនួន ២ ត្រូវបាន​បដិសេធ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហុឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏

https://pafipayakumbuhkab.org slot thailand slot 4d