ទីផ្សារនាំចេញផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ បានបង្ហាញភាពល្អប្រសើរ

ទីផ្សារនាំចេញផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ បានបង្ហាញភាពល្អប្រសើរ

 

ភ្នំពេញៈ ស្ថានភាព​ទីផ្សារ​ផលិតផល​ដំឡូងមី​កម្ពុជា ក្នុង​ឆ្នាំ​ ២០២១ បានបង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យ​កត់សម្គាល់ ដោយ​បរិមាណ និង​តម្លៃ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សុទ្ធ​តែមាន​ភាព​ល្អប្រសើរ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០​។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ការនាំចេញ​ដំឡូងមី និង​ផលិតផល​ដំឡូងមី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន ២ ៧៩៣ ៧២៩,៩២ ​តោន ក្នុងនោះ​ចំណិត​ដំឡូងមី​ក្រៀម មាន ១ ៦៤៤ ៥៩១,៦៨ ​តោន កើន ៨,៤៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០, ដំឡូង​មី​ស្រស់ ១ ១០៤ ២២០ ​តោន កើន ៥២,៦ ​ភាគរយ​, ម្សៅដំឡូង​មី ៣៥ ៨៦២,៧៤ ​តោន កើនឡើង ២,៦៦ ​ភាគរយ​, និង​កាកសំណល់​ដំឡូង​មី ៩ ០៥៤, ៥០ ​តោន ថយចុះ ៣៣,០៦ ​ភាគរយ​។

ចំពោះ​តម្លៃ​វិញ​ត្រូវបាន​អ្នកស្រី ចាន់ មួយ ម្ចាស់​សៃឡូ​ (​ឈ្មួញ​ប្រមូល​ទិញ​ដំឡូងមី​) នៅ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំឡូងមី​ស្ងួត​ក្នុង​ឆ្នាំ​ ២០២១ មានតម្លៃ​ចន្លោះ​ពី ៧៦-៧៩ ​ម៉ឺន​រៀល​ក្នុង​ ១​ តោន កើន​ជិត​ ១០ ​ម៉ឺន​រៀល​ធៀប​នឹង​ឆ្នាំ​ ២០២០ ចំណែក​ដំឡូង​មី​ស្រស់ មានតម្លៃ ៣៣ ​ម៉ឺន​រៀល ខណៈ​ឆ្នាំមុន​តម្លៃ​ប្រហែល​ ៣០ ​ម៉ឺន​រៀល​។

អ្នកស្រី​បន្ថែមថា មូលហេតុ​ដែល​ដំឡូងមី​បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំ​ ២០២០ ​គឺ​ដោយសារ​មាន​តម្រូវការ​ពី​ប្រទេស​ចិន ហើយ​ប្រទេស​ថៃ​ផ្គត់ផ្គង់​មិន​គ្រប់ ទើប​មាន​តម្រូវការ​ដំឡូងមី​ពី​កម្ពុជា​ច្រើន និង​បាន​តម្លៃ​ខ្ពស់​បែបនេះ​។

អ្នកស្រី​បាន​និយាយថា​៖ «​ខាង​ចិន​មាន​តម្រូវការ​ច្រើន​មែន ប៉ុន្តែ​គេ​ក៏​ចង់បាន​ដំឡូងមី​ដែលមាន​គុណភាព​ដែរ​ដូចនេះ​គេ​តម្រូវឱ្យ​ហាល​ឱ្យ​ស្ងួត​ល្អ និង​ឱ្យ​តម្លៃ​យើង​បាន​ថ្លៃ ទើប​នាំ​ចេញទៅ​ប្រទេស​គេ​បាន​។ ម្យ៉ាង​ដំឡូងមី​ឆ្នាំ​ ២០២០ ក៏មាន​គុណភាព​អន់ ទើប​ឆ្នាំនេះ​គេ​ពង្រឹង​គុណភាព​យើង​»​។

ម្ចាស់​សៃឡូ​ម្នាក់ទៀត នៅក្នុង​ស្រុក​សំពៅលូន ខេត្តបាត់ដំបង អ្នកស្រី អេម សោភ័ណ និយាយថា ខាង​សៃឡូ​របស់​អ្នកស្រី​បាន​ផ្តើម​ប្រមូល​ទិញ​ដំឡូងមី​ស្រស់ និង​ស្ងួត តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក ដោយ​ប្រមូល​ទិញ​បាន​ប្រមាណ​ ១ ​ម៉ឺន​តោន​ហើយ​។

អ្នកស្រី​បានឱ្យដឹង​ទៀតថា ក្រៅពី​ប្រមូល​ទិញ​ដំឡូងមី​ពី​គ្រប់​ស្រុក​ក្នុង​ខេត្តបាត់ដំបង សៃឡូ​របស់​អ្នកស្រី​ក៏​ប្រមូល​ទិញ​ពី​បណ្តា​ខេត្ត​នានា​ដែរ ដូចជា​ប៉ៃលិន បន្ទាយមានជ័យ និង​ឧត្តរមានជ័យ​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d