ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម តាម​អន​ឡាញ កើន​ដល់​ជាង​ $៨,៩ ​ពាន់​លាន

ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម តាម​អន​ឡាញ កើន​ដល់​ជាង​ $៨,៩ ​ពាន់​លាន

ភ្នំពេញៈ ក្រុមហ៊ុន​អាជីវកម្ម​ជាង ៣,១​ ពាន់​ដែលមាន​ដើមទុន​សរុប​ជាង ៨,៩​ ពាន់​លាន​ដុល្លារ​អាមេរិក​បានទទួល​ជោគ​ជ័យ​លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​ ១ ខណៈ​កាល​ពី​ដើមឆ្នាំ​ ២០២៣ ក្រុមហ៊ុន​ចុះបញ្ជី​មាន​ចំនួន​ត្រឹម ២០ ៦៩៣ និង​ដើមទុន​ជាង ៥,៨១ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម Online Business Registration Service​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំ​​ណើ​រការ​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន ៦ ​ចូលរួម គឺ​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពាណិជ្ជកម្ម​, ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធ​ដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រោយមក​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ដំណាក់​កាលពី​ ២ នៅ​ថ្ងៃទី ​១៥ ខែកញ្ញា ឆ្នាំ​ ២០២១ និង​ដំណាក់កាល​ទី​ ៣ ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២៣ ដោយបាន​បន្ថែម​​ក្រសួង​-​ស្ថាប័ន​មួយចំនួន​បន្ថែមទៀត​។​

​បណ្តាញ​សង្គម​ផ្លូវការ​របស់ Online Business Registration Service ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ (​ម៉ោង ២៣:៥៩​នាទី​) ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជោគ​​ជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ៣១ ០២៧ ​ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៨,៩១​ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ស្ត្រី ស្មើនឹង ៣៨​ ភាគរយ និង​បុរស ៦២​ ភាគរយ​។ កាលពីដើមឆ្នាំ​ ២០២៣ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣) ក្រុម​ហ៊ុន​ទទួលបាន​ជោគជ័យ​លើ​ការចុះ​​បញ្ជី មាន ២០ ៦៩៣ និង​មាន​ដើម​ទុន ៥,៨១​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​តារាង គឺ​ក្នុងចំណោម​ទុនវិនិយោគ​ទាំង ៨,៩១ ​ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាងសង់​អគារ មាន​ដើមទុន​ប្រមាណ ១,១​ ពាន់​លាន​ដុល្លារ ស្មើនឹង ១២,៣៥​ ភាគរយ​, សកម្មភាព​សេវា​កម្ម​ស្នាក់នៅ ៩៤៨​ លាន​ដុល្លារ ស្មើ ១០,៦៥​ ភាគរយ​, ផ្នែក​អចលនទ្រព្យ ​(​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន​ដើមទុន ៩៤៤ ​លាន​ដុល្លារ ស្មើនឹង ១០,៦​ ភាគរយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៨៨​ លាន​ដុល្លារ ស្មើនឹង ៥,៤៨​ ភាគរយ​, កម្មន្តសាល​សម្លៀកបំពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ៤៦៩ ​លាន​ដុល្លារ ស្មើ ៥,២៦ ​ភាគរយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន ៤,៩៦ ​ពាន់​លាន​ដុល្លារ ស្មើ ៥៥,៦៧​ ភាគរយ​។​

Online Business Registration Service បានឱ្យដឹង​ទៀតថា ក្រៅពីនេះ​ក្រុមហ៊ុន​ទាំង ៣១ ០២៧​ ខាង​លើ ក៏មាន​ក្រុមហ៊ុន​ចំនួន ១៧ ១៦៤​ ផ្សេងទៀត ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក និង​មាន​ចំនួន​ ២ ត្រូវបាន​បដិសេធ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏

https://pafipayakumbuhkab.org slot thailand slot 4d