គ្រាប់ស្វាយចន្ទីកែច្នៃត្រៀមវាយលុកទីផ្សារដែនអាកាសនៅកម្ពុជា

គ្រាប់ស្វាយចន្ទីកែច្នៃត្រៀមវាយលុកទីផ្សារដែនអាកាសនៅកម្ពុជា

 

ក្នុងពេលឆាប់ៗខាងមុខនេះ គ្រាប់ស្វាយចន្ទីកម្ពុជានឹងមានវត្តមាននៅតាមបណ្តាអាកាសយាន្តដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល។ កាលពីថ្ងៃសុក្រ ក្រសួងពាណិជ្ជកម្ម បានឈានដល់ការសម្រេចដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃនៅតាមក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល។

លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងចំណោមមន្ត្រីផ្សេងទៀត ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ដែរ។

អ្នកចូលរួមបានបង្ហាញពីការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងលើយន្តការនេះ ក៏ដូចជាជួយជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី។ លោកស្រី តោ ពិឡា បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធបានប្តេជ្ញាចិត្ត “គាំទ្រការផ្សព្វផ្សាយ ការចែកចាយ និងការប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យកាន់តែទូលំទូលាយ”។

លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជាប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃអង្គារថា គ្រាប់ស្វាយចន្ទីមិនដែលត្រូវបានគេដាក់លក់នៅលើយន្តហោះពីមុនមកទេ។ ចំណាត់ការថ្មីនេះនឹងជួយបង្កើនការលក់ ព្រោះវាងាយស្រួលសម្រាប់អ្នកទេសចរក្នុងការស្វែងរកគ្រាប់របស់ខ្មែរនៅលើយន្តហោះ។ កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដូច្នេះគំនិតនេះអាចជំរុញការលក់ក្នុងស្រុក។

លោក Takayuki Imahashi មន្ត្រីផែនការអាជីវកម្ម ក្រុមហ៊ុន Mirarth Agri Tech Co Ltd មានប្រសាសន៍ថា “ការផ្សព្វផ្សាយគ្រាប់ស្វាយចន្ទីនៅអាកាសយានដ្ឋាន គឺជាឱកាសដ៏ល្អមួយ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមអ្នកដំណើរអន្តរជាតិអំពីប្រទេសកម្ពុជា ក្នុងនាមជាប្រទេសផលិតគ្រាប់ស្វាយចន្ទីកំពូលមួយក្នុងពិភពលោក”។

លោកបានបន្ថែមថា “ គ្រាប់ស្វាយចន្ទីរបស់កម្ពុជាមិនត្រឹមតែមានគ្រាប់ធំជាងគេប៉ុណ្ណោះទេ ប៉ុន្តែក៏មានរសជាតិឆ្ងាញ់ពិសេសផងដែរ។ ការដាក់លក់គ្រាប់ស្វាយចន្ទីរបៀបនេះអាចជួយផ្សាយព័ត៌មានជាអន្តរជាតិ បង្កើនការទទួលស្គាល់ជាសកលនៃគ្រាប់ស្វាយចន្ទីកម្ពុជា»។

តាមការលើកឡើងរបស់ សឿន សុទ្ធនីតា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មសិប្បកម្មស្វាយចន្ទីខេត្តស្ទឹងត្រែងបានអោយដឹងថា ការផ្សព្វផ្សាយគឺជាកត្តាសំខាន់បំផុត ព្រោះវាជួយមនុស្សឱ្យស្វែងយល់ពីផលិតផល ធ្វើឱ្យម៉ាកយីហោលេចធ្លោ និងជួយឱ្យអតិថិជនកាន់តែច្រើនស្គាល់ផលិតផលទាំងនេះ ទោះជាយ៉ាងណាក៏ដោយ វាគួរតែដើរទន្ទឹមគ្នាជាមួយនឹងការចែកចាយ និងយុទ្ធសាស្រ្តលក់ដ៏ល្អ ដើម្បីទទួលបានលទ្ធផលល្អបំផុត។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ Jigme Palden Pazo

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d