គម្រោងធ្វើឱ្យប្រសើរឡើងនូវ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាស ធុនតូច និងមធ្យម

គម្រោងធ្វើឱ្យប្រសើរឡើងនូវ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាស ធុនតូច និងមធ្យម

 

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កញ្ចប់​ទំនិញ​ខ្នាតតូច​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SeT4SME) ត្រូវបាន​ដាក់ឱ្យអនុវត្ត ដោយ​រៀបចំឡើង​នៅ​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងដែន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​នៅ​កម្ពុជា​។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ ដែល​សហការ​រៀបចំ​ដោយ​ក្រសួង និង​អង្គការ Swisscontact កម្ពុជា​តំណាងឱ្យ​សម្ព័ន្ធ​សកល​សម្រាប់​ការសម្របសម្រួល​ពាណិជ្ជកម្ម​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក​សូរ​ស័ក្តិ  បាន​សម្តែង​ការគាំទ្រ​ចំពោះ SeT4SME ក្រោម​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ពី​វិស័យ​សាធារណៈ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា គម្រោង​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ឌីជីថល​នីយកម្ម ជាពិសេស​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងដែន​។​

​គម្រោង SeT4SME គម្រោង SeT4SME មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ អនុវត្ត​កិច្ចព្រមព្រៀង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការអនុវត្ត​នីតិវិធី​គយ​សម្រាប់​ការដឹកជញ្ជូន ដើម្បី​បង្កើន​ឱកាស​សម្រាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន សម្រាប់ សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​នៅ​កម្ពុជា​។​

​តាមរយៈ​គម្រោង​នេះ អាជីវកម្ម​ខ្នាតតូច​នឹង​បង្កើនល្បឿន​នៃ​ការដឹកជញ្ជូន និង​បើក​ទីផ្សារ​នាំចេញ​តាមរយៈ​សកម្មភាព​ចំនួន​ពីរ​៖ ការគាំទ្រ​សមត្ថភាព​ស្ថាប័ន​សម្រាប់​ការអនុវត្ត​ទិន្នន័យ​កម្រិត​ខ្ពស់ (EAD) និង​ការអភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ e-Trade Portal​។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយៈ ផល សុផានិត

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d