ក្រុមហ៊ុន​ចិន ​ចង់​ពង្រីក​រោងចក្រ​កែច្នៃ​ផលិតផល​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន ​ចង់​ពង្រីក​រោងចក្រ​កែច្នៃ​ផលិតផល​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា

 

ភ្នំពេញៈ ថ្នាក់ដឹកនាំ​សមាគម​ស្វាយចន្ទី​កម្ពុជា បានឱ្យដឹងថា មាន​ក្រុមហ៊ុន​ចិន ៦ បានមក​ពិភាក្សា​ជាមួយ​ខ្លួន​ពី​ការបើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​ ​១ ក្នុងចំណោម​នោះ គឺជា​ក្រុម​ហ៊ុន​កៀប​យក​ប្រេង​ពី​សម្បក​ស្វាយចន្ទី​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤​ ថា នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​វិ​និ​​យោគិន​សិង្ហ​បុរី កាល​ពេលកន្លងមក លោក​បាន​អញ្ជើញ​វិ​និ​យោ​គិ​ន​ចិន​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​វិនិយោគិន​ទាំងនោះ​បានបង្ហាញ​បំណង​ក្នុង​ការបើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជាពិសេស​រោងចក្រ​កៀប​យក​ប្រេង​ពី​សម្បក​ស្វាយចន្ទី​។​

​លោក​បន្ថែមថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​បាន​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​បរិមាណ​ស្វាយចន្ទី​ដែល​កម្ពុ​ជាមាន​ច្រើន ដោយ​​សារ​តែ​ក្រុមហ៊ុន​មាន​តម្រូវការ​សម្បក​ស្វាយចន្ទី​សម្រាប់​កៀប​យក​ប្រេង​ដើម្បី​នាំទៅ​លក់​នៅ​បណ្តា​ប្រទេស​ដែល​គិតគូរ​ដល់​បរិស្ថាន ដូចជា​តំបន់​អឺរ៉ុប ជប៉ុន និង​កូរ៉េខាងត្បូង ជាដើម​។​

​លោក ស៊ី​ឡុ​ត បាន​បញ្ជាក់ថា​៖«​វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា ដោយ​ខ្ញុំ​សង្ឃឹមថា ខាង​ក្រុមហ៊ុន​គាត់​នឹង​បន្ត​ទាក់ទង​ជាមួយ​យើង​បន្តទៀត ព្រោះ​បើ​គាត់​ចង់​បើក​រោងចក្រ គឺ​យើង​មាន​ដី​សម្រាប់​ឱ្យ​ពួកគាត់​គ្រប់​គ្រាន់​ក្នុងការ​វិនិយោគ​»​។​

​លោក​បញ្ជាក់ថា​៖«​សមាគម​​ស្វាយចន្ទី​សូម​ស្វាគមន៍ ដោយ​យើង​ក៏មាន​ការលើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង CDC ក៏​ដូច​ជា​អាជ្ញាធរខេត្ត ដែល​តែង​យក​ចិត្ត​ទុកដាក់​ក្នុងការ​វិនិយោគ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម​។ ខ្ញុំ​ជឿថា ក្រុមហ៊ុន​ទាំងអស់នោះ​នឹង​សម្រេច​ចិត្តជា​វិជ្ជមាន​នៅក្នុង​ឆ្នាំ​ ២០២៤-២០២៥ នេះ​»​។​

ដើម្បីអានអត្តបទពេញ សូមចុចទីនេះ

 

 

ដោយ ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ០២ ខែមករា​ ឆ្នាំ២០២៤

ព័ត៌មាន ៖ ភ្នំពេញ​ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d