ក្រសួងពាណិជ្ជកម្ម ចុះ MoU ជាមួយ Swisscontact លើការអនុវត្តគម្រោង “Improving Small Package e-Trade for SMEs (SeT4SME)”

ក្រសួងពាណិជ្ជកម្ម ចុះ MoU ជាមួយ Swisscontact លើការអនុវត្តគម្រោង “Improving Small Package e-Trade for SMEs (SeT4SME)”

 

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​អង្គការ Swisscontact ដែលជា​តំណាង​របស់​សម្ព័ន្ធ​សកល​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា MoU ដើម្បី​អនុវត្ត​គម្រោង​រួមគ្នា​មួយ​ដែលមាន​ឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”​។​

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ រវាង​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង លោក Rajiv Pradhan តំណាង​ប្រចាំ​ប្រទេស​របស់​អង្គការ Swisscontact​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម MoU នេះ មាន​គោលបំណង​សំខាន់ៗ​ចំនួន ២ រួមមាន ១. ការរួមចំណែក​ក្នុងការ​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​បរិយាកាស​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​ជាមុន​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ប្រៃសណីយ៍​កម្ពុជា ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​, និង​ទី ២ ការពង្រឹង​បរិយាកាស​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធុន​តូច មីក្រូ និង​មធ្យម (MSMEs) ដោយ​បង្កើត​ថ្នាល​អេឡិចត្រូនិក​សម្រាប់​ការដឹកជញ្ជូន​កញ្ចប់​តូចៗ ដើម្បី​ជួយ MSMEs កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បានជា​អតិបរិមា​។​

​លោកស្រី តឹក​រ៉េត កំរង បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្នុងការ​ប្រើប្រាស់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​ឆ្លងកាត់​ព្រំដែន​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​លោកស្រី​ថ្លែងថា​៖«​ដើម្បី​អនុវត្តន៍​គម្រោង​នេះ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ ក្រសួងពាណិជ្ជកម្ម និង​អង្គការ Swisscontact នឹង​បង្កើត​គណៈកម្មការ​តម្រង់​ទិស​អនុវត្តន៍​គម្រោង​នេះ​ឱ្យ​ស្របតាម​គោលបំណង និង​ផែនការ​ការងារ​របស់​គម្រោង​»​។​

​បន្ថែម​ពីលើ​នេះ លោកស្រី តឹក​រ៉េត កំរង ក៏បាន​រំលេច​ឡើង​ពី​គម្រោង Go4eCAM ដែល​ក្រសួងពាណិជ្ជកម្ម​កំពុង​អនុវត្តន៍​យ៉ាងសកម្ម ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​ការបង្កើត​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ (Cambodiatrade.com) សម្រាប់​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា ក្នុង​ការលក់​ផលិតផល​កម្ពុជា​ទាំង​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ហុឹន ពិសី

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

 

https://pafipayakumbuhkab.org slot thailand slot 4d