ក្រសួងពាណិជ្ជកម្មប្រាប់ម្ចាស់អាជីវកម្មតាមអនឡាញមកសុំលិខិតអនុញ្ញាត

ក្រសួងពាណិជ្ជកម្មប្រាប់ម្ចាស់អាជីវកម្មតាមអនឡាញមកសុំលិខិតអនុញ្ញាត

 

ភ្នំពេញៈ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា ក្រសួង​តម្រូវឱ្យ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់​ត្រូវ​តែ​មក​ដាក់​ពាក្យស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ការពារ​អ្នកប្រើប្រាស់​។

លោក ឱម តារាឫទ្ធិ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មូលហេតុ​ដែល​ក្រសួង​តម្រូវ​ឱ្យ​អាជីវកម្ម​តាម​អនឡាញ​ទាំងអស់​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ គឺ​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់​ទាំងអស់ ខណៈ​កន្លងមក​មាន​បញ្ហា​ជាច្រើន​រវាង​អ្នកលក់ និង​អ្នកប្រើប្រាស់​។

លោក​បន្ថែមថា នៅ​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​ ១៩ អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​កាន់តែ​ពេញនិយម និង​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​បាន​ច្រើន ជាពិសេស​អាជីវកម្ម​លក់​ម្ហូបអាហារ សម្លៀកបំពាក់ និង​សម្ភារ​ប្រើប្រាស់ ប៉ុន្តែ​បញ្ហា ជម្លោះ​រវាង​អ្នកលក់ និង​អ្នក​ទិញ​យក​ទៅ​ប្រើប្រាស់​ក៏មាន​មិនតិច​ដែរ​។

លោក​លើកឡើង​ថា​៖ «​កន្លងមក​មាន​បញ្ហា​ច្រើន​ដែល​បង្កើត​ឱ្យ​មាន​ភាពមិន​ទុកចិត្ត​គ្នា​រវាង​អ្នកប្រើប្រាស់ និង​អ្នកលក់ គឺ​ពេលខ្លះ​អ្នកទិញ គាត់​ទិញ​អីវ៉ាន់​ហើយ នៅពេល​យក​ដល់​ខុសពី​ការផ្សព្វផ្សាយ ពេលខ្លះ​គេ​បង់លុយ​ហើយ គេ​យក​អីវ៉ាន់​ទៅ​ឱ្យ​មិនទាន់​ពេល​ជាដើម គឺ​បញ្ហា​កើតមាន​ច្រើនណាស់ ដូច្នេះ​យើង​មានច្បាប់​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ឬ​អ្នកទិញ​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ: ហំ ផានិត

ព័ត៏មាន: ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ០៣ ខែធ្នូ ឆ្នាំ​២០២១

 

https://pafipayakumbuhkab.org slot thailand slot 4d