ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការផ្សារអេឡិចត្រូនិក បន្ទាប់ពីសហការ អនុញ្ញាតទូទាត់តាម វីង

ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការផ្សារអេឡិចត្រូនិក បន្ទាប់ពីសហការ អនុញ្ញាតទូទាត់តាម វីង

 

ក្រសួងពាណិជ្ជកម្ម និង ធនាគារ​ វីង ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​របស់​រ៉ូយ៉ាល់គ្រុប បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ជា​ផ្លូវការ​ ដើម្បី​ដាក់បញ្ចូល​ប្រព័ន្ធ​ទូទាត់​ទៅក្នុង​ទីផ្សារ CambodiaTrade.com ដើម្បី​ជួយ​ពង្រឹង​ការទូទាត់​បែប​ឌីជីថល​សម្រាប់​អ្នក​ប្រើប្រាស់ ជាពិសេស​គឺ​សហគ្រាស ធុនតូច និង​មធ្យម​កម្ពុជា​។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៣០ ​ខែ សីហា ឆ្នាំ ២០២១ ក្រោម​អធិបតីភាព​រវាង​លោក​ ប៉ាន សូរស័កិ្ត រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​។

ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គេហទំព័រ Cambodia Trade.com កាលពី​ពាក់កណ្ដាល​ខែមិថុនា ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ SMEs របស់​កម្ពុជា​ក្នុង​ការដាក់លក់​ផលិតផល​របស់​ពួកគេ​ដល់​អតិថិជន​កាន់តែ​ទូលំទូលាយ​ថែមទៀត និង​ចាប់យក​ចំណែក​សេដ្ឋកិច្ច​ឌីជីថល​ពិភពលោក ដែល​រីកចម្រើន​។

លោក​ គិត ម៉េង ប្រធាន​ក្រុមហ៊ុន​​រ៉ូយ៉ាល់គ្រុប​បាន​ថ្លែង​សាទរ​ជាមួយ​​ភាពជា​ដៃគូរ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការជួយ​សម្រួលការ​ទូទាត់​​បែប​ឌីជីថល​សម្រាប់​ថ្នាល​ផ្សារ​អេឡិចត្រូនិក​របស់​ក្រសួង​។ លោក​ថា ជាមួយ​ដំណើការ​ ១៣ ​ឆ្នាំ​រួចមកហើយ វីង បាន​ជម្នះ​នូវ​រាល់​ការលំបាក​ទាំង ទិសដៅ​ទៅ Bank និង Unbank ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។

លោក​បាន​ថ្លែងថា​៖ «​ប្រសិន​យើង​គិត​មើល​ ១៣ ​ឆ្នាំ​ថយក្រោយ កម្ពុជា យើង ការអភិវឌ្ឍ​មិនទាន់​បាន​ធំធេង​ទេ​។ នៅពេលនេះ​ វីង ​បាន​ធ្វើឱ្យ​ប្រជាជន ជាពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ផ្ញើ​លុយ​មក​ច្រើន តាមរយៈ​ វីង ជាពិសេស​ពី​ប្រទេស​កូរ៉េ ថៃ និង​ប្រទេស​ម៉ាឡេស៊ី​»​។

លោក​បាន​ថ្លែង​បន្តទៀតថា វីង ​បាន​ដំណើការ​មកទល់​ពេលនេះ​ក៏ដោយ​សារ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ជាពិសេស​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ បច្ចុប្បន្ន​ វីង ​មាន​អតិថិជន​កំពុង​ប្រើប្រាស់​ ១២ ​លាន​នាក់​។

លោក​ថា​៖ «​ខ្ញុំ​ពិតជា​មាន​ការកោតសរសើរ​ក្រសួង​ក្នុង​ការបង្កើត Cambodia Trade នេះ​គឺជា​ដំណើការ​​ស្របតាម​ទីផ្សារ​យុគសម័យ​ថ្មី​ ដើម្បី​​ឱ្យ​ដើរ​ទាន់​សភាពការណ៍​ចំពោះ​ប្រទេស​អាស៊ាន​ផង​ និង​សកលលោក​ផង​។ ប្រសិនបើ​យើង​មិន​ផ្លាស់ប្តូរ​ទេ ការងារ ទីផ្សារ និង​ចែកចាយ​មិនបាន​ទាន់សភាពការណ៍​ដូច​ប្រទេស​នានា​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

 

ដោយ:  ម៉ៃ គុណមករា

ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍

កាលបរិច្ជេទបោះពុម្ពផ្សាយ: ៣១ សីហា ២០២១

https://pafipayakumbuhkab.org slot thailand slot 4d