ក្រសួងពាណិជ្ជកម្មចាប់ដៃគូជាមួយប្រៃសណីយ៍កម្ពុជា ស្របផ្សារអនឡាញរបស់ក្រសួងត្រៀមបើក

ក្រសួងពាណិជ្ជកម្មចាប់ដៃគូជាមួយប្រៃសណីយ៍កម្ពុជា ស្របផ្សារអនឡាញរបស់ក្រសួងត្រៀមបើក

 

ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម និង​ប្រៃសណីយ៍​កម្ពុជា​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​ភាព​ជា​ដៃគូ​ ដើម្បី​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ពង្រឹងសមត្ថភាព​របស់​ប្រៃសណីយ៍​កម្ពុជា​សម្រាប់​ប្រតិបត្តិការ​នៅលើ​ផ្សារ​ខេមបូឌាត្រេដ​ (Cambodiatrade.com) ដើម្បី​បង្ក​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជូន​អតិថិជន​ដែល​បាន​ទិញ​ទំនិញ​តាមរយៈ​ផ្សារ​អនឡាញ​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ ដែលមាន​ការចូលរួម​ពី​លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ជាមួយ​លោក ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​ទី​ ២១ ខែ កញ្ញា ឆ្នាំ​ ២០២១​។

ក្រសួង​ពាណិជ្ជកម្ម​ជាថ្មី​ម្តងទៀត​តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​ធនាគារ​វីង​ជាមួយនឹង​ផ្សារ​អេឡិចត្រូនិក​របស់​ក្រសួងពាណិជ្ជកម្ម​មានឈ្មោះ​ថា​ «Cambodiatrade.com» ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ប្រាក់​តាមបែប​ឌីជីថល ដែល​នឹង​ផ្តល់​ភាពងាយស្រួល​ជូន​អាជីវករ សហគ្រាស​ធុន​តូច និង​មធ្យម និង​អតិថិជន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដ៏ពេញនិយម​។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា វត្តមាន​របស់​ប្រៃសណីយ៍​កម្ពុជា​នៅលើ​ផ្សារ​ខេមបូឌាត្រេដ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបែងចែក និង​ដឹកជញ្ជូន​ទំនិញ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។

លោក​ បូរ៉ា បាន​ថ្លែងថា​៖ «​ការសហការ​គ្នា​ក្នុង​បរិបទ​ឌីជីថលូបនីយកម្ម​ថ្មី​នេះ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល តាមបែប​បច្ចេកវិទ្យា​ថ្មី​ពិតជា​រួមចំណែក​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ជា​ចលករ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

 

ដោយ: ម៉ៃ គុណមករា

ព័ត៏មាន: ភ្នំពេញប៉ុស្ដិ៍

កាលបរិច្ជេទបោះពុម្ពផ្សាយ: ២៤ កញ្ញា ២០២១

 

https://pafipayakumbuhkab.org slot thailand slot 4d