ការនាំចេញ-ចូលរបស់ SSEZ កើន ៤៣%

ការនាំចេញ-ចូលរបស់ SSEZ កើន ៤៣%

 

ភ្នំពេញៈ ទឹកប្រាក់​នៃ​ការនាំចេញ- នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន​/​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ) បានបង្ហាញ​ពី​សញ្ញា​កើនឡើង​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២២ ការនាំចេញ​-​នាំចូល​មាន​ទឹកប្រាក់​សរុប ៤៣៧ ​លាន​ដុល្លារ​កើន​ជិត ៤៣​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​។

ទិន្នន័យ​ឱ្យដឹងថា ក្នុង​ខែមករា និង​កុម្ភៈ ឆ្នាំ​ ២០២២ ការនាំចេញ-​នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន​/​សហគ្រាស​នៅក្នុង SSEZ មាន​ចំនួន ៤៣៧ ​លាន​ដុល្លារ កើនឡើង ៤២,៨១ ​ភាគរយ ពី​ចំនួន ៣០៦ ​លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ ដែល​ទើបបាន​ចុះទៅពិនិត្យ​សកម្មភាព​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា ក្រៅពី​ភាពអំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ និង​នយោបាយ​មាន​ស្ថិរ​ភាពល្អ ប្រទេស​កម្ពុជា​ក៏​កិច្ចសហការ​ផ្នែក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ល្អ​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ផងដែរ ជាពិសេស​ប្រទេស​មាន​ទីផ្សារ​ធំៗ​ដូចជា អាមេរិក ចិន សហគមន៍​អឺរ៉ុប កូរ៉េ និង​ជប៉ុន​។ លោក​បន្តថា លក្ខណពិសេស​មួយទៀត​ដែល​ធ្វើឱ្យ​សកម្មភាព​នៃ​ចង្វាក់​ផលិតកម្ម​នៅ SSEZ មាន​ដំណើរការ​ល្អ គឺ​ដោយសារ​កម្ពុជា​អាច​គ្រប់គ្រង​បាន​ការឆ្លង​រាលដាល​កូវីដ​ ១៩ បានល្អ ហើយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក៏​ទទួលបាន​ជោគជ័យ​ផងដែរ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១៧ ខែមីនា ថា​៖ «​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​ប្រសិទ្ធភាព និង​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​បាន​ធ្វើឱ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​លំនឹង និង​កំណើន​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ពិសេស​ក្នុងដំណាក់កាល​ដ៏លំបាក​នេះ​។ ភាពវិជ្ជមាន​ទាំងអស់​នេះ ត្រូវបាន​បង្ហាញ​តាមរយៈ​កំណើន​ការនាំចេញ​ផលិតផល​ជា​បន្តបន្ទាប់​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។

យោងតាម លោក ឌីម៉ង់ នៅ SSEZ បច្ចុប្បន្ន​មាន​រោងចក្រ​/​សហគ្រាស​ជាង ៣០០ និង​មាន​កម្មករ​បម្រើការ​ចន្លោះ​ពី ៨-១០ ​ម៉ឺន​នាក់​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហ៊ឹន ពិសី

ព័ត៌មាន៖ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d