ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង ៤០% ក្នុងឆមាសទី១ ឆ្នាំ២០២២

ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង ៤០% ក្នុងឆមាសទី១ ឆ្នាំ២០២២

 

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ការនាំចេញកើនឡើង ៤០ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

របាយការណ៍បាននិយាយថា ប្រទេសកម្ពុជាបាននាំចេញផលិតផលសរុបមានតម្លៃ ៦,៦ ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ កើនឡើង ៤០ភាគរយ ពី ៤,៧២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានចាត់ទុកកំណើននេះ ដោយសារតែការចាប់ផ្តើមឡើងវិញពេញលេញនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ការអនុគ្រោះពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការសកល។

លោកបានប្រាប់ Xinhua កាលពីថ្ងៃចន្ទថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ក៏បានរួមចំណែកដល់កំណើននេះផងដែរ” ។

RCEP រួមមានប្រទេស នៅអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា “ខ្ញុំជឿថាកំណើននឹងបន្តពេញមួយឆ្នាំនេះ នៅពេលដែលជំងឺរាតត្បាតសកលកូវីដ-១៩ បានថយចុះ”។

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាអ្នករកចំណូលបានពីបរទេសច្រើនជាងគេសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១,១០០ ដែលមានកម្មករប្រមាណ ៧៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។

លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូជាន់ខ្ពស់ និងជាអគ្គនាយកនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយប្រាប់សារព័ត៌មានស៊ីនហួថា “វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជា ខណៈដែលប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀតនៅតែទទួលរងនូវផលប៉ះពាល់នៃកូវីដ-១៩”៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ៖

ព័ត៌មាន៖ ខ្មែរ ថាមសិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d