ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEPផ្សេងទៀត កើនឡើង ១០% ក្នុងឆមាសទី១

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEPផ្សេងទៀត កើនឡើង ១០% ក្នុងឆមាសទី១

 

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួនសរុប ៣.២៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង១០ ភាគរយ ធៀបនឹងឆ្នាំមុន។

របាយការណ៍បានបន្ថែមថា ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ គោលដៅនាំចេញកំពូលទាំងបីរបស់កម្ពុជាគឺ វៀតណាម ចិន និងជប៉ុន។ ព្រះរាជាណាចក្របាននាំចេញផលិតផល ទៅកាន់ប្រទេសវៀតណាមមានតម្លៃ ១.១៧ ពាន់លានដុល្លារ ទៅប្រទេសចិនមានចំនួន ៦១២លានដុល្លារ និងទៅកាន់ប្រទេសជប៉ុនមានចំនួន ៥៤២លានដុល្លារ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ រួមជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលទាំងពីរចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំនេះ គឺជាកត្តារួមចំណែកជំរុញការនាំចេញរបស់កម្ពុជា។

លោកបានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ថា “កំណើននៃការនាំចេញរបស់យើងគឺជាសក្ខីភាពមួយចំពោះច្រកទីផ្សារដ៏ធំនៃផលិតផលរបស់យើងទៅកាន់ប្រទេសសមាជិក RCEP ផ្សេងទៀតជាមួយនឹងសម្បទានពន្ធ” ។ “FTAs ទាំងពីរបាននិងកំពុងផ្តល់ការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេលវែង”។

ទន្ទឹមនឹងនេះ លោក សុវិជាតិ បានមានប្រសាសន៍ថា ប្រទេសចិនបានដើរតួនាទីនាំមុខគេក្នុងការជួយប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) រួមទាំងកម្ពុជាតាមរយៈការអនុគ្រោះពន្ធ ដោយកត់សម្គាល់ថាការគាំទ្រមានសារៈសំខាន់ណាស់ក្នុងការជួយ LDCs ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ពួកគេ។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ សារព័ត៌មានស៊ីនហួ

ព័ត៌មាន៖ ខ្មែរថាមសិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d