ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបានខ្ពស់បំផុតគឺកើនឡើង ៤៥២ ភាគរយ

ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបានខ្ពស់បំផុតគឺកើនឡើង ៤៥២ ភាគរយ

 

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញម្រេចចំនួន ២៨.០៧៤តោនកាលពីឆ្នាំមុន កើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំមុន។

វៀតណាមគឺជាទីផ្សារដ៏ធំបំផុតនៃការនាំចេញម្រេចរបស់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំមុន ដោយបាននាំចូលប្រហែល ២៧.១១១តោន ឬ ៩៦.៥ ភាគរយនៃបរិមាណនាំចេញសរុប។

ទីផ្សារសំខាន់ៗផ្សេងទៀតគឺ អាឡឺម៉ង់បាន ៦០៧តោន ថៃបាប១៨០ តោន បារាំងបាន៤៥ តោន និងឥណ្ឌា បាន៤២ តោន ខណៈនៅសល់ទៅបែលហ្ស៊ិក តៃវ៉ាន់ ឆេក ប៉ូឡូញ ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង សិង្ហបុរី អាមេរិក ស្វីស ស៊ុយអែត ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និងម៉ាឡេស៊ី និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងជាដើម។

លោក ម៉ក់ នី ប្រធានសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា បាននិយាយកាលពីថ្ងៃអង្គារថា ការកែច្នៃក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារ នឹងជួយបង្កើនតម្លៃបន្ថែមដល់ម្រេច។

លោក មានប្រសាសន៍ថា៖«យើងទទួលស្គាល់ថា វៀតណាមគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ម្រេចរបស់យើង ប៉ុន្តែអ្នកវិនិយោគមួយចំនួនបានចាប់ផ្តើមវិនិយោគលើការកែច្នៃផលិតផលម្រេចដែលនឹងជំរុញឱ្យតម្លៃទំនិញមានស្ថិរភាព» ។

លោកបានបន្ថែមថា៖«សហព័ន្ធបានផ្សព្វផ្សាយម្រេចទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ហើយក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន យើងរំពឹងថាយើងអាចកាត់បន្ថយការពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសវៀតណាម ហើយនេះនឹងធ្វើឱ្យទីផ្សារមានស្ថិរភាពជាមួយនឹងតម្លៃ»។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ជា វណ្ណយុទ្ឋ

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី៥ ខែមករា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d