ការទូទាត់តាមប្រព័ន្ធឌីជីថល ជួយឱ្យសន្សំថ្លៃដើមបានច្រើន

ការទូទាត់តាមប្រព័ន្ធឌីជីថល ជួយឱ្យសន្សំថ្លៃដើមបានច្រើន

 

ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​បញ្ជាក់ថា ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​អាច​នាំមក​នូវ​ការ​សន្សំ​ថ្លៃដើម​យ៉ាងច្រើន​សម្រាប់​ស​ហ​គ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ដែល​មិន​ត្រឹមតែ​ទាក់​​ទង​នឹង​ការសម្រួល​ដល់​ដំណើរ​​ការគ្រប់គ្រង​សាច់ប្រាក់​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទាក់ទង​ការកាត់បន្ថយ​ឱកាស​ក្នុងការ​ក្លែងបន្លំ ឬ​អំពើពុករលួយ​ដែល​អាច​កើតមាន​ផងដែរ​។​

​ការអត្ថាធិប្បាយ​របស់​លោក ជា ចាន់តូ ធ្វើឡើង​ក្នុង​វេទិកា​ហិរញ្ញវត្ថុ SME សកល​នៅ​រាជ​​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​១៨ ខែកញ្ញា​។ លោក​បានឱ្យដឹងថា MSMEs ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចពិភពលោក ពិសេស​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​។ ឧទាហរណ៍ នៅ​ប្រទេស​កម្ពុជា​ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ចំនួន ៩៩​ ភាគរយ នៃ​សហគ្រាស​នៅ​កម្ពុជា​ហើយ​រួមចំណែក​ជាង ៧០​ ភាគរយ ​ដល់​ការងារ និង ៥៨​ ភាគរយ​ ដល់​ផលិតផល​ក្នុងស្រុក​សរុប​។​

​លោក​បន្តថា សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម គឺជា​កត្តា​ជំរុញ​សំខាន់​នៃ​ការងារ​សមរម្យ និង​ភាពជា​សហគ្រិន​សម្រាប់​ស្ត្រី និង​ការបង្កើត​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ដែល​ងាយ​រង​គ្រោះ រួមចំណែក​ដល់​វិបុលភាព​រួមគ្នា កំណើនសេដ្ឋកិច្ច​បរិ​យា​​ប័ន្ន​ផលិតកម្ម និង​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​លោក​ថ្លែងថា​៖ «​ទោះបី​តួ​នា​​ទី និង​ការរួមចំណែក​ដ៏​សំខាន់​របស់​ពួកគេ​ចំពោះ​សេដ្ឋកិច្ច​ក៏ដោយ ក៏​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​នៅ​បន្ត​ប្រឈម​នឹង​បញ្ហា​ជាច្រើន ហើយ​បញ្ហា​សំខាន់បំផុត​មួយ គឺ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​។ បញ្ហា​ប្រ​ឈម​របស់​ពួកគេ​បានធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ផលប៉ះពាល់​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ ​១៩ ពិសេស​ក្នុងប្រទេស​ដែល​រីកចម្រើន​រហ័ស និង​កំពុងអភិវឌ្ឍន៍​ដែល​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ភាគច្រើន​ស្ថិតក្នុង​វិស័យ​ក្រៅផ្លូវការ​»​។​

​លោក​បន្តថា អាជីវកម្ម​ខ្នាតតូច​មិនមាន​សកម្មភាព​រក្សា​កំ​ណ​ត់​ត្រា​ជា​ផ្លូវការ​ដូចជា​គណនី​ហិរញ្ញវត្ថុ ឬ​របាយការណ៍​ហិ​​រញ្ញ​វត្ថុ​ដែល​បានធ្វើ​សវនកម្ម​នោះទេ​។ ការណ៍​នេះ​បណ្តាលឱ្យ​ពួក​​គេ​ជាច្រើន​មិនបាន​ទទួល ឬ​បានទទួល​មិន​គ្រប់​នូវ​សេវា​ហិរញ្ញ​វត្ថុ ដែល​ផ្ដល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ផ្លូវការ​។​

​លោក​បញ្ជាក់ថា​៖ «​ការរីក​រាលដាល​កូ​វីដ​ ១៩ បាន​ព​ន្លឿ​ន​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៃ​ការទូទាត់​។ យោងតាម​ស្ថិតិ​សៀវ​ភៅ​ក្រហម​ចុងក្រោយ​បំផុត​ពី​ធនាគារ​សម្រាប់​គណៈ​ក​ម្មា​ធិ​​ការទូទាត់​អន្តរជាតិ​ស្តីពី​ការទូទាត់ និង​រចនាសម្ព័ន្ធ​ទីផ្សារ​អ្នកប្រើប្រាស់​បាន​ផ្លាស់ប្តូរ​ពី​សាច់ប្រាក់​រូបវន្ត​ទៅជា​ការ​ទូ​​ទាត់​ឌីជីថល និង​ការទូទាត់​និម្មិត​បច្ចេកវិទ្យា​»​។​

​លោក​បញ្ជាក់ថា​៖ «​ដោយ​ទទួលស្គាល់​សក្តានុពល​ដ៏​ធំ​នៃ​ការទូទាត់​តាម​ឌីជីថល ធនាគារជាតិ​នៃ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បានដាក់​ឱ្យប្រើ​ប្រាស់​នូវ BAKONG ដែលជា​ប្រព័ន្ធ​ទូទាត់​ជាតិ​ផ្អែកលើ​បច្ចេកវិទ្យា Block-chain ដែលមាន​គោលបំណង​ផ្តល់ជូន​នូវ​សេវាកម្ម​ទូទាត់​មានតម្លៃ​ទាប សុវត្ថិភាព រហ័ស និង​ងាយស្រួល​ដល់​ប្រជាជន និង​អាជីវកម្ម​ខ្នាតតូច​កម្ពុជា​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d