កម្ពុជា​រកចំណូល​បាន​ ​៥​៤​៣​ ​លាន​ដុល្លារ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ក្នុងរយៈពេល​ ​៣​ ​ខែ​ដំបូង​

កម្ពុជា​រកចំណូល​បាន​ ​៥​៤​៣​ ​លាន​ដុល្លារ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ក្នុងរយៈពេល​ ​៣​ ​ខែ​ដំបូង​

 

​កម្ពុជា​រកចំណូល​បាន​ ​៥​៤​៣​ ​លាន​ដុល្លារ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ​កើន​ឡើង​១​៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​ពី​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​។​

​ប្រភព​ដដែល​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​ចំនួន​ ​៤​២​៤​ ​០​០​០​ ​តោន​ ​នៃ​គ្រាប់ស្វាយ​ចន្ទី​សរុប​ចំនួន​ ​៤​៧​៤​ ​០​០​០​ ​តោន​ទៅ​ប្រទេស​វៀតណាម​។​

​លោក​ ​អួន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​គ្រាប់ស្វាយ​ចន្ទី​បាន​និយាយ​ថា​ ​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​បាន​កើន​ឡើង​ដោយសារ​តម្រូវ​ការ​កើន​ឡើង​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​។​ ​ប្រទេស​ផលិត​គ្រាប់ស្វាយ​ចន្ទី​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ដោយ​អាកាសធាតុ​មិន​អំណោយផល​។​

​លោក​បាន​បន្ត​ថា​៖​ ​«​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​ទំនងជា​នឹង​បន្ត​កើន​ឡើង​ដោយសារ​ផល​ប៉ះពាល់​ដែល​បណ្តាលមកពី​បា​តុ​ភូ​ទ​ ​E​l​ N​in​o ​លើ​ប្រទេស​ផលិត​គ្រាប់ស្វាយ​ចន្ទី​មួយ​ចំនួន​នៅ​អាស៊ី​ ​និង​អាហ្វ្រិក​»​។​

​យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បច្ចុប្បន្ននេះ​ ​កម្ពុជា​ ​មាន​ចម្ការ​ស្វាយចន្ទី​ប្រមាណ​ ​៧​០​០​,​០​០​០​ ​ហិកតា​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ​១​០​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​សម្រាប់​ឧស្សាហកម្ម​គ្រាប់ស្វាយ​ចន្ទី​ជាមួយនឹង​កា​រដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​គ្រាប់ស្វាយ​ចន្ទី​ឆ្នាំ​២​០​២​២​-​២​០​២​៧​។​ ​ផែនទី​បង្ហាញ​ផ្លូវ​ដ៏​ទូលំទូលាយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​គោលដៅ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន​បី​ – ​ផលិតកម្ម​ ​ការ​កែច្នៃ​ ​និង​ការនាំចេញ​។​

​យោង​តាម​ប្រធាន​សមាគម​ ​ការ​ផលិត​គ្រាប់ស្វាយ​ចន្ទី​កែច្នៃ​ក្នុងស្រុក​បាន​កើន​ឡើង​ពី​៥​ ​ទៅ​១​០​ភាគរយ​ចាប់តាំង​ពី​គោល​នយោបាយ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​។​

​កម្ពុជា​ជា​ប្រទេស​ផលិត​គ្រាប់ស្វាយ​ចន្ទី​ធំ​ជាងគេ​មួយ​ក្នុង​ពិភពលោក​ ​ប៉ុន្តែ​មានតែ​១​០​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កែច្នៃ​ក្នុងស្រុក​។​

​ស្វាយចន្ទី​ ​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ ​បន្ថែម​ពីលើ​ស្រូវ​ ​កៅស៊ូ​ ​ដំឡូងមី​ ​ដូង​ប្រេង​ ​ចេក​ ​ស្វាយ​ ​មៀន​ប៉ៃលិន​ ​និង​ម្រេច​។​ ​

សម្រាប់អត្ថបទដើម សូមអាននៅទីនេះ៖

 

 

ដោយ៖ AKP

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d